មានដែលគិតទេថាមានឆ្នេរសមុទ្ទដែលមានទឹកក្ដៅ? ស្ដាប់ទៅដូចជាមិនទំនង! តែនេះគឺជាការពិត
ដែលគេស្គាល់ថាជាឆ្នេរមួយនៅប្រទេស New Zealand ដែលមានចំងាយប្រមាណ ១៧៥ គីឡូម៉ែត្រ
ពីទីក្រុង Auckland។ Hot Water Beach ជាឈ្មោះដែលគេហៅតាមទឹកក្ដៅដែលផុសចេញមកពី
ក្រោមដី ហើយទីនេះទាក់ទាញភ្ញៀវមកលេងបានច្រើនជាង ១៣០ ពាន់នាក់ជារៀងរាល់ឆ្នាំ។
អ្នកដែលមកលេងទីនេះភាគច្រើនគឺគេចូលចិត្តកាយខ្សាច់ដើម្បីអោយមានទឹកដែលក្ដៅៗកំដៅ
ប្រមាណ ៦៥ អង្សាសេផុសចេញមក។ សម្រាប់ជនបរទេសខុសពីអាស៊ី គឺពួកគេចួលចិត្តរបៀប
ក្ដៅៗ ដូចជាការហាលថ្ងៃជាដើម ហេតុនេះហើយបានជា Hot Water Beach ក្លាយជាទីកន្លែង
ល្អបំផុតសម្រាប់សម្រាកបានទាំង ទឹកក្ដៅនិងមេឃក្ដៅ។