CamNews

ប្លែកៗ 

“សត្វចម្លែក” ជាប់ពេញដោយងាវ អណ្ដែតមកលើឆ្នេរសមុទ្រ New Zealand

របស់ចម្លែក និងអាថ៌កំបាំង មានទំហំធំ អណ្ដែតមកលើឆ្នេរសមុទ្រ New Zealand ទាក់ទាញ
ចំណាប់អារម្មណ៍របស់ប្រជាជន និងធ្វើឱ្យមានការយល់ឃើញផ្សេងៗគ្នាអំពីប្រភពរបស់វា។

Melissa Doubleday ដែលជាប្រជាជនម្នាក់នៅ Aukland, New Zealand បានប្រទះឃើញរបស់
ចម្លែក មានទំហំធំ និងជាប់ពេញទៅដោយងាវសមុទ្រមួយប្រភេទ អណ្ដែតមកលើឆ្នេរសមុទ្រ
Muriwai កាលពីថ្ងៃទី១០ធ្នូ នេះបើតាមទំព័រ News.com.au។

Doubleday បានថតរបស់ចម្លែកដែលត្រូវគេហៅថា “សត្វចម្លែក Muriwai” នេះ និងចែករំលែក
នៅលើទំព័រ Facebook របស់អង្គការ Waimauku Area។ Doubleday សរសេរថា “ដំបូងឡើយ
ខ្ញុំស្មានថា វាជាសកសពត្រីបាឡែន ប៉ុន្តែនៅពេលទៅក្បែរទើបដឹងវាជារបស់ចម្លែក”។



រូបថតរបស់ Doubleday បានទាក់ទាញ និងបណ្ដាលឱ្យមានការសន្និដ្ឋានអំពីប្រភពរបស់វា
ក្នុងនោះមានអ្នកខ្លះថា វាជាសាកសពរបស់ត្រីបាឡែន សត្វសមុទ្រចម្លែកដែលមានរោមច្រើន
ខណៈដែលអ្នកខ្លះថា ជាទូករបស់អ្នកស្រុក Maori។ ប៉ុន្តែ អ្នកជំនាញយល់ថា នេះគ្រាន់តែជា
កំណាត់ឈើមួយកំណាត់តែប៉ុណ្ណោះ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ News.com.au


Tags: ចម្លែក សត្វចម្លែក សត្វសមុទ្រ New Zealand