ព័ត៌មានកំសាន្ត ៖ វាគឺជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំងចំពោះសិល្បករវ័យក្មេងម្នាក់ដែលមានឈ្មោះថា Benjamin Lloyd ដែលស្ថិតនៅ New Zealand ។
គួរបញ្ជាក់ឲ្យដឹងថា ក្មេងប្រុសម្នាក់នេះត្រូវបានផ្សព្វផ្សាយតាមរយៈហ្វេសប៊ុក អំពីជិវិតសប្បាយរីករាយរបស់គេដោយការ គូរូបសាក់ ដោយមិនចាំបាច់ត្រូវបង់ប្រាក់នោះទេ ហើយក្មេងប្រុសនោះបាននិយាយថា គេគ្រាន់តែចូលចិត្តការចាក់សាក់បែបនេះ ហើយគេគ្រាន់តែសង្ឃឹមថា គេនឹងទទួលបានលទ្ធផលត្រឹមតែ ៥០% ប៉ុណ្តោះតាមតែអ្វីដែលគេរំពឹងទុកតែប៉ុណ្ណោះ ។ ហើយអ្វីដែលពិសេសនោះគឺ ទីតាំងចាក់សាក់នោះគឺស្ថិតនៅក្នុងមន្ទីរពេទ្យ Starship របស់ទីក្រុង Auckland ដែលជាមន្ទីរពេទ្យដែលទុកសម្រាប់ចាក់សាក់ឲ្យក្មេងៗ ហើយពួកគេពិតជា មានភាពសប្បាយរីករាយជាមួយនិង ការចាក់សាក់នេះខ្លាំងណាស់ ។
គួរបញ្ជាក់ឲ្យដឹងថា សិល្បករវ័យក្មេងឈ្មោះ Benjamin Lloyd វីដេអូរបស់សិល្បករម្នាក់នេះ ពិតជាមានចំនួនអ្នកទស្សនាយ៉ាងច្រើនមែនទែនរហូតដល់ទៅ ៤០០,០០០ នាក់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ men