CamNews

គ្រោះថ្នាក់ ប្លែកៗ 

រូបភាពការសំដែងប្រកបដោយគ្រោះថ្នាក់បំផុត

ពួកគេគឺជាក្រុមមនុស្សដែលអាចហៅបានថាជាអ្នក "ក្លាហាន" ក្នុងការប្រឈមមុខនឹងគ្រោះ
ថ្នាក់ដល់ជីវិត ដើម្បីបង្ហាញនូវសកម្មភាពសំដែងមួយដែលប្រកបដោយគ្រោះថ្នាក់បំផុត ជូន
ដល់ទស្សនិកជនទស្សនា រួមមាន ជិះស្គីលើចំណោតទឹកកកកំពស់ ១៨២ ម៉ែត្រ ,ការលេង
ប៉េងប៉ុងនៅលើស្លាបយន្តហោះ រឺ ក៏ការហែលទឹកនៅក្នុងសមុទ្រ ដែលសំបូរត្រីឆ្លាម...
ជាដើម ។ ខាងក្រោមនេះគឺជាព្រឹត្តិការណ៍មួយចំនួនដែលអ្នកក្លាហានទាំងនោះបានឆ្លង
កាត់ ៖

Ivan Unger និង Gladys Roy លេងប៉េងប៉ុងនៅលើស្លាបយន្តហោះក្នុងឆ្នាំ ១៩២៧

អ្នកជំនាញជិះស្គីឈ្មោះ Tomas Bergemalm អាយុ ៣៥ឆ្នាំ បានជិះស្គីពីកំពូលចំណោតទឹក
កក ដែលស្រួចដូចមុខរណារ មានកំពស់ ១៨២ ម៉ែត្រ ។ នេះជាព្រឹត្តិការណ៍ដ៏ធំ និង ជា
លើកចុងក្រោយ របស់គាត់មុនពេលដែលគាត់ចង់ទុកវេលាសំរាប់គ្រួសារ ។

Baumgartner បានធ្វើការលោតកំពស់ពី រូបចំលាក់ព្រះ យេស៊ូ នៅឯ Rio de Janeiro ក្នុង
ប្រទេស Brazil នាឆ្នាំ ១៩៩៩ ហើយចំនុចពេលដែលគាត់ធ្លាក់មកដល់ដី គឺមានចំង៉ាយត្រឹម
តែ ២៩ ម៉ែត្រប៉ុណ្ណោះពីគល់រូប ។

តារាភាពយន្តប្រុស របស់ Bollywood គឺ Ajay Devgan បានជូនផ្កាកូលាបទៅតួស្រីខណៈ
ពេលដែលរថយន្តកំពុងហោះក្នុងលំហរ ។

Eskil Ronningsbakken បុរសជនជាតិ ណវ៉ែស បានសំដែងសកម្មភាពដាំក្បាលចុះមក
ក្រោម នៅផ្នែកចុងបំផុតនៃផ្ទាំងថ្មមួយ ដែលមានកំពស់យ៉ាងខ្ពស់ ។

អោយសត្វពស់លូនចូលក្នុងច្រមុះ រួចចេញតាមមាត់

បុរសម្នាក់ក្នុងសំលៀកបំពាក់ជាមនុស្ស ពីងពាង ឈរលើរថយន្តមួយគ្រឿងខណៈពេល
ដែលរថយន្តនោះកំពុងរត់ដោយកង់ពីរ ។

បុរសដែលមិនខ្លាច រយៈកំពស់

អ្នកជំនាញជិះស្គីលើទឹក ពឹងកំលាំងសេះជួយអូស

អ្នកកីឡាករអត្តពលកម្មជិះស្គីលើទឹករលក ឈ្មោះ Mark Mathews ជាជនជាតិ អូស្ត្រាលី
បានជិះស្គីនៅលើទឹករលកដ៏កាចសាហាវមួយ និង នៅកន្លែងដែលសំបូរដោយត្រីឆ្លាម
បំផុត នៅឆ្នេរសមុទ្រភាគខាងលិច ប្រទេស ។

សិល្បៈការិនីជាតិ អាមេរិច បានធ្វើដំណើរលើលំនឹងខ្សែរ Bird Millman ដែលប្រកបដោយ
គ្រោះថ្នាក់ ។

កីឡាករអត្តពលកម្ម ផ្នែកលោតដាំដូង ជនជាតិ អាល្លឺម៉ង់ ឈ្មោះ Anna Bader បានអនុវត្តន៍
ការលោតបន្តចំនួន ៨លើកជាប់ៗគ្នាពីកំពូលនៃផ្ទាំងថ្មដែលមានកំពស់ ២៦ម៉ែត្រនៅឯ
Dubrovnik, Croatia នាឆ្នាំ ២០០៩ ៕
(ពី Zing)
រដ្ឋា

Tags: