CamNews

កំសាន្ត 

មិននឹកស្មានថា ខ្សែភាពយន្ដភាគថ្មីរបស់ Pon Nawasch និង Bua Nalinthip ផ្ទុះខ្លាំងនៅលើបណ្ដាញ Twitter បែប

ខ្សែភាពយន្ដ “Praomook” ដែលសម្ដែងដោយលោក Pon Nawasch និងកញ្ញា Bua Nalinthip  បានចាក់បញ្ចាំងកាលពីថ្ងៃទី ១០ ខែឧសភា នៅលើកញ្ចក់ទូរទស្សន៍  Thai TV3 ។ ខ្សែភាពយន្ដនេះ ទទួលបានការ Feedback ខ្លាំងពីទស្សនិកជនថៃ និងអន្ដរជាតិ កាលពីយប់ម៉ិញ ។



ពេលចាក់បញ្ចាំងថ្ងៃដំបូង ខ្សែភាពយន្ដភាគនេះ ជាប់ចំណាត់ថ្នាក់លេខ១ លើបណ្ដាញ Twitter នៅក្នុងប្រទេសថៃ។ មិនតែប៉ុណ្ណោះ ភាគទី១ នៃខ្សែភាពយន្ដនេះ ទទួលបានចំនួនអ្នកទស្សនាច្រើនបំផុតជាប់កំណត់ត្រា ក្នុងចំណោមភាគនៃខ្សែភាពយន្ដផ្សេងៗរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 ដែលចាក់បញ្ចាំង នៅឆ្នាំ ២០២១ នេះ នៅលើ Channel 3 Plus ។

យោងតាម Nielsen Thailand ខ្សែភាពយន្ដភាគរឿង “Praomook” ទទួលបានពិន្ទុវាយតម្លៃ 2.0 % សម្រាប់ភាគទី ១​ ។  លោក Pon Nawasch និងកញ្ញា  Bua Nalinthip វិលត្រឡប់មកបំពេរអារម្មណ៍ប្រិយមិត្ដវិញ ក្រោយរយៈពេលបីឆ្នាំនៃការខានសម្ដែងរួមគ្នា ។ អ្នកទាំងពីរធ្លាប់សម្ដែងរួមគ្នា ជាលើកដំបូង នៅក្នុងខ្សែភាពយន្ដភាគ ឆ្នាំ ២០១៨ រឿង “Tra Barb See Chompoo” ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate