ស្រីស្អាត ៦រូប បានប្រារព្ធពិធីខួបកំណើត ដោយយកប្រធានបទទៅតាមទិដ្ឋភាពនៃជំនាន់រាជ
វង្សថាង មានឈ្មោះថា dream back to tang dynasty បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅ
លើបណ្ដាញអ៊ីនធឺរណែត។
ការរៀបចំរបស់ពួកនាង ប្រកប់ដោយច្នៃប្រឌិត
កម្រងរូបថតនេះ ត្រូវបានបង្កើតឡើងប្រកប់ដោយភាពច្នៃប្រឌិត និងបុរាណនិយម ហើយវាត្រូវ
បានគេបង្ហោះ និងចែករំលែកតៗគ្នា នៅពេញបណ្ដាញសង្គមរបស់ចិន។
ក្នុងសម្លៀកបំពាក់ជំនាន់រាជវត្សថាង បណ្ដាស្រីស្អាតនេះ បានបង្កើតឡើងវិញនូវទិដ្ឋភាពសួគ៌ា
ក្បែរកូនជ្រោះមួយ ក្នុងភូមិ Xixin ក្នុងស្រុក Jongjia តំបន់ Wenzhou នៃខែត្រ Zhejiang ប្រទេស
ចិន។
នាង Zhou Yuanyuan អាយុ ៣០ឆ្នាំ បច្ចុប្បន្ន ជាអ្នកគ្រប់គ្រង studio មួយ នៅ Wenzhou ឱ្យដឹង
ថា ៖ “កាលពីពាក់កណ្ដាលខែកញ្ញា នៅពេលនាងខ្ញុំបើកបរកាត់ជ្រលងភ្នំនេះ នាងខ្ញុំមានការ
ចាប់អារម្មណ៍ជាខ្លាំង ទៅលើទិដ្ឋភាពដ៏ស្រស់ស្អាតរបស់វា។ ភា្លមនោះ នាងខ្ញុំគិតឃើញនូវសកម្ម
ភាពដ៏អស្ចារ្យមួយ នោះគឺប្រារព្ធពិធីខួបកំណើត ដោយស្នើឱ្យអ្នកទាំងអស់គ្នា ប្រើប្រាស់សម្លៀក
បំពាក់នៃជំនាន់រាជវង្សថាង”។
Zhou Yuanyuan និងប្អូនស្រីរបស់ខ្លួន បានសម្រេចចិត្តប្រារព្ធពិធីជប់លៀងទៅតាមគំនិតខាង
លើ សម្រាប់ថ្ងៃខួបកំណើត។ អ្នកទាំងពីរ បានរៀបចំគម្រោង និងជញ្ជើញមិត្ត ៤នាក់របស់ពួកគេ
មកចូលរួម។
ថ្ងៃទី ១២តុលា ស្រីស្អាតទាំង ៦រូប រួមនឹងជាងថតរូបពីរនាក់ បានធ្វើដំណើរទៅកាន់កន្លែងបាន
កំណត់ ដោយមានយកទៅជាមួយនូវឧបករណ៍ចាំបាច់គ្រប់គ្រាន់ សម្រាប់ពិធីជប់លៀងបែបសួគ៌ា
នេះ។ Zhou Yuanyuan ឱ្យដឹងថា ៖ “អ្នកទាំងអស់ នៅទីនេះ គឺសុទ្ធតែមានអាយុជាង ៣០ឆ្នាំ និង
មានតែម្នាក់គត់ ដែលមិនទាន់មានគ្រួសារ”។
បណ្ដារូបថតរបស់ក្រុមស្រីស្អាតខាងលើ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ដោយជាងម្នាក់
ដែលស្និទ្ធនឹង Zhou Yuanyuan។ Zhou Yuanyuan ប្រាប់ថា ៖ “គាត់បានសុំយោបល់ពីពួកយើង
មុននឹងបង្ហោះរូបថតទាំងនេះ។ ដោយមិនគិតច្រើន យើងក៏យល់ព្រម។ នាងខ្ញុំមិននឹកស្មានថា
កម្រងរូបថតនេះ ត្រូវបានគេយកចិត្តទុកដាក់ដូច្នេះសោះ”។
យ៉ាងនេះក្ដី រូបថតទាំងនេះ ក៏ត្រូវមនុស្សខ្លះរិះគន់ផងដែរ ទាក់ទិននឹងស្រាក្រហម ឬសំរាមជា
ដើម។ អ្នកខ្លះបញ្ចេញមិត្តថា ៖ “ជំនាន់រាជវង្សថាង មានស្រាទំពាំងបាយជួទៅហើយឬ?”៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ shanghaiist