CamNews

តារា 

Jessica C. ស្រាត​បង្ហាញ​ស្ទីល​ថ្មី ជា​មួយ​គូ​ស្នេហ៍​កំឡុង​មាន​ផ្ទៃ​ពោះ​៨​ខែ

(អាមេរិក)៖ នាង Jessica C.តារាសម្តែង និងជាតារាម៉ូដែលកូនកាត់ចិន-អាមេរិក ថ្មីៗនេះបានបង្កការ ចាប់អារម្មណ៍យ៉ាងខ្លាំង ដល់ទស្សនិកជនដែលគាំទ្រនាង តាមរយៈការថតរូបអាក្រាតដងខ្លួន ខណៈកំពុងមានផ្ទៃពោះ៨ខែហើយនោះ ជាមួយនឹងបុរសជាដៃគូជីវិតរបស់នាង គឺលោក Andy On ។

Jessica C. និយាយ ថា រូបភាពលំហល្វែងពោះនេះ ត្រូវបាននាងសម្រេចចិត្តថត ជារូបភាពសខ្មៅជាមួយនឹងគូស្នេហ៍ ដើម្បីរក្សាទុកជាអនុស្សាវរីយ៍ កំឡុងពេលកំពុងមានគភ៌ ហើយនាងរំពឹងថា នឹងសម្រាលកូន នៅក្នុងខែមិនាខាងមុខនេះ ទៅតាមវិធីធម្មជាតិ។ ក្រោយពីសម្រាលបុត្រហើយ Jessica C. នឹងត្រឡប់ទៅហុងកុងវិញ នៅខែឧសភា ដើម្បីបន្តការងារនិងពិភាក្សា ពីគម្រោងថតខ្សែភាពយន្តពីររឿងទៀត ក្នុងរដូវក្តៅខាងមុខផងដែរ។

តារាសម្តែងដ៏មានមន្តស្នេហ៍ម្នាក់នេះ និយាយថា នាងតែងតែហាត់ប្រាណ ប្រមាណជា៤០នាទីរៀងរាល់ថ្ងៃ ដើម្បីជួយដល់សុខភាព ប៉ុន្តែយ៉ាងណាក៏លោក Andy On ដែលជាប្តីមិនទាន់​រៀបការរបស់នាង តែងតែ​យកចិត្តទុកដាក់ ចំពោះនាងណាស់ ដោយប្រាប់ Jessica C មិនឲ្យធ្វើអ្វីដែលហួសកម្លាំង និងហត់ ព្រមទាំងឲ្យនាងបរិភោគអាហារណា ដែលជួយដល់រាងកាយ ឲ្យមានតុល្យភាពទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Jessica C