CamNews

ព័ត៌មានជាតិ 

លោក ស ខេង បញ្ជាឱ្យនគរបាល ពន្លឿន ការចាប់ខ្លួន ឈូក បណ្ឌិត

ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានចេញ បញ្ជា ទៅអគ្គ
ស្នងការនគរបាលជាតិ ឱ្យបន្ដ តាមចាប់ខ្លួន អតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត តាម
ដីកាបញ្ជាឱ្យចាប់ខ្លួន របស់តុលាការ ជុំវិញសំណុំរឿងបង្ក របួសស្នាម ទៅលើកម្មការិនី ៣នាក់
កាល ពីខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅ ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក  ឧត្ដមសេនីយ៍ ខៀវ សុភ័គ បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌
មានដើមអម្ពិល តាមទូរ ស័ព្ទ នៅល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៣ ថា កាលពីសបា្ដហ៍មុន លោក
ឧបនាយករដ្ឋ មន្ដ្រី ស ខេង បានចេញលិខិតបញ្ជាទៅអគ្គ ស្នងការនគរបាលជាតិ ឱ្យកម្លាំងនគរ
បាល តាមចាប់ខ្លួនលោក ឈូក បណ្ឌិត មកផ្ដន្ទា ទោសតាមផ្លូវច្បាប់ និងយោងតាមដីកា បញ្ជាឱ្យ
ចាប់ខ្លួន របស់តុលាការ ។ យ៉ាង ណាក៏ដោយ លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា កម្លាំង
នគរបាលបាន និង កំពុងអនុវត្ដបទបញ្ជានេះ ដើម្បីតាមចាប់ ខ្លួនលោក ឈូក បណ្ឌិត ។

គួរបញ្ជាក់ថា លោក ឈូក បណ្ឌិត ត្រូវ បានសាលាដំបូង ខេត្ដស្វាយរៀង កាលពី ចុងខែមិថុនា ឆ្នាំ
២០១៣ ប្រកាសផ្ដន្ទា ទោស ដាក់ពន្ធនាគារ ១៨ខែ ពីបទ បង្ក របួសស្នាម ដោយអចេតនា ជុំវិញ
ការបាញ់ កម្មការិនី ៣នាក់ បណ្ដាលឱ្យរងរបួសនៅ ក្រុងបាវិត ខេត្ដស្វាយរៀង នាអំឡុងខែ កុម្ភៈ
ឆ្នាំ២០១២ ក្នុងរឿងបាតុកម្មរបស់ កម្មករ ។

ជាមួយគ្នានេះ តុលាការបានបង្គាប់ឱ្យ លោក ឈូក បណ្ឌិត សងជំងឺចិត្ដដល់ជនរង គ្រោះទាំង ៣
នាក់ នូវទឹកប្រាក់ ៣៨លាន រៀល ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល 


Tags: nation news social ព័ត៌មានជាតិ