CamNews

ព័ត៌មានជាតិ 

ជនជាតិ​វៀតណាម​ ៣នាក់ បង្ហោះ Drone បំពាក់​កាមេរ៉ា​ថតទិដ្ឋភាព​ ព្រះបរមរាជវាំង ត្រូវ​នគរបាល​​ឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ការពារព្រះបរមរាជវាំង សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ជំនះ ខណ្ឌដូនពេញ បានឃាត់ខ្លួន បុរសជនជាតិវៀតណាម ៣នាក់ ដែលធ្វើសកម្មភាព បង្ហោះយន្តហោះ Drone  ដែលបំពាក់កាមេរ៉ាថតមើលទិដ្ឋភាព ក្នុងព្រះបរមរាជវាំង ។

ហេតុការណ៍ខាលើនេះ បានកើតឡើងនៅម៉ោង០៩៖៤០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ នៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

តាមប្រភពពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនជាតិវៀតណាមទាំងបីនាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ទី១-មានឈ្មោះ Tran Minh hung ភេទប្រុសអាយុ២៧ឆ្នាំ ជាអ្នកទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ C1035879, ទី២-ឈ្មោះ Nong Minh buong ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកទេសចរណ៍ និងទី៣-ឈ្មោះ Nguyen  dung anm ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកទេសចរណ៍ កាន់លិខិតឆ្លងដែន B2418979 ដោយពួកគេស្នាក់នៅផ្ទះសំណាក់ឈ្មោះ TaT TaTToo អាស័យដ្ឋានលេខ៥២E1 ផ្លូវ១២៥ សង្កាត់វាល់វង់ ខណ្ឌ៧មករា។

ក្រោយធ្វើការឃាត់ខ្លួន បុរសជនជាតិវៀតណាម ទាំង៣នាក់នេះរួច សមត្ថកិច្ចបាន ដកហូតវត្ថុតាង ជាក់ស្តែងមានយន្តហោះ Drone មួយគ្រឿង និងត្រូវបញ្ជូនទៅកាន់ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP