CamNews

គ្រោះថ្នាក់ ប្លែកៗ 

នៅរស់រានបន្ទាប់ពីធ្លាក់ពីជាន់ទី ៥នៃអាគារ

នៅក្នុងប្រទេសចិន មានមនុស្សមួយចំនួនបានថតរូបភាពបាន អំពីទិដ្ឋភាពនៃស្រ្តីម្នាក់ក្នុង
ស្ថានភាពមានជំងឺឡប់ស្មារតី ហើយស្រ្តីរូបនោះបានឡើងលើបង្អួចអឺតចេញមកក្រៅ រួចក៏
របូតដៃធ្លាក់ចុះមកពីជាន់ទីប្រាំ តែម្តង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២ រសៀលថ្ងៃទី ២១ កក្កដា ២០១១ តាមដងវិថី
La Ban ក្នុងទីក្រុងសៀងហៃ ។ តែសំណាងល្អស្រ្តីរូបនោះគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ
ព្រោះគាត់ធ្លាក់មកទើលើវត្ថុដែលនៅពីក្រោម ហើយពេលនោះគាត់ក៏ត្រូវបានបញ្ជូនទៅកាន់
មន្ទីរពេទ្យភ្លាមៗផងដែរ ។ នេះពិតជាសំណាង ១ ក្នុងចំណោម ១០០០គ្រោះថ្នាក់មែន ។
ខាងក្រោមនេះជារូបភាពដែលថតបានពេលកំពុងធ្លាក់ចុះ ៖



(ពី 24H)
រដ្ឋា

Tags: