ព័ត៌មានកំសាន្ត ៖ Grace Chan បានធ្វើការពិភាក្សាគ្នា អំពីទម្ងន់របស់នាង នៅក្នុងព្រឹត្តិការណ៍មួយ នៅលើប៉ុស្តិ៍ទូរទស្សន៍ Blue Veins ។
នាងបានបង្ហាញឲ្យក្រុមអ្នកគាំទ្រ ឲ្យបានដឹងតាមរយៈ ប៉ុស្តិ៍ទូរទស្សន៍ Blue Veins ថា ពេលនេះនាងកំពុងតែ ឡើងទម្ងន់ខ្លាំងណាស់ ។
ដោយយោងតាមគេហទំព័រ Asian E-News Portal បានឲ្យដឹងថា នាងមានអារម្មណ៍មិនសប្បាយចិត្តរាល់ពេលដែលមាននរណាម្នាក់បានចង្អុលបង្ហាញថា មានរូបរាងស្គមខ្លាំងពេក ។
នាងបានបន្ថែមទៀតថា នៅក្នុងក្រុមគ្រួសាររបស់នាង ពួកគេសុទ្ធតែមានរូបរាងស្អាត នឹងគួរឲ្យស្រលាញ់ទាំងអស់ ។
នៅពេលដែលអ្នកកាសែតសួរនាងថា ប្រសិនបើមិត្តប្រុសរបស់នាង លោក Kevin Cheng និយាយថា នាងមានរូបរាងស្គមពេក តើនាងខឹងនឹងគាត់ ?
នាងបាននិយាយថា ទេ គាត់ដឹងម្តាយរបស់ខ្ញុំនិង មានរូបរាងស្គមស្គាំងហើយខ្ញុំមានទង្ងន់មិនលើសពី ១០០ Pound (45 គីឡូ) នោះទេ ពីមុនមក ។ ពេលខ្លះខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តនៅពេលដែលមនុស្សនិយាយថា ខ្ញុំមានស្គមពេកនោះទេ តែភាពស្គមនេះ គឹមានរូបរាងស្រស់ស្អាតខ្លាំងណាស់ ។
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop