CamNews

តារា 

Ruco Chan ត្រូវបានគេបោះឆ្នោត ជាតារាប្រុស Sexy ជាងគេ

Ruco Chan ត្រូវបានគេបោះឆ្នោតជាតារាប្រុសសិចស៊ីជាងគេបំផុត តាមរយៈការបោះឆ្នោតពីអ្នក
មើលគេហទំព័រចិន JayneStars.com ដែលគេប្រមូលសម្លេងពីអ្នកអានទាំងហុងកុង ម៉ាកាវ ដីគោក
និងតៃវ៉ាន់ផងដែរ ដែលតារាប្រុសរូបនេះត្រូវបានជាប់ចំណាត់ថ្នាក់លេខ ១ ជាលើកទី ២ ក្នុងរយៈ
ពេល ២ ឆ្នាំមកនេះ។

Ruco ទទួលបាន ២៥៣៨ សម្លេងលើសម្លេងសរុប ១៣៦៣២ សើ្មរនឹង ១៩ ភាគរយ។

លេខ ២ ត្រូវបានដល់តារាជើងចាស់លោក Kevin Cheng ជាមួយនឹងសម្លេងគាំទ្រចំនួន ១១១៣
សម្លេងដែលទោះបីជាលោកមានអាយុ ៤៣ ឆ្នាំហើយក្ដីក៏នៅតែមានមនុស្សគិតថាចាស់សិចស៊ីដែរ។

លេខ ៣ បានទៅលើតារាវ័យ ២៨ ឆ្នាំ Him Law ដែលជាតួរឯកក្នុងរឿង Young and Dengerous ជា
មួយនឹងសម្លេងគាំទ្រចំនួន ១០៩៥ សម្លេង៕


ដោយ៖ ផានិត
ប្រភពពី៖ jaynestars 


Tags: ruco chan kevin cheng him law china star