CamNews

តារា 

តារាចម្រៀង Amy Winehouse ស្លាប់ហើយ

ថ្ងៃនេះសារព័ត៌មានជាច្រើន បានចុះផ្សាយរាយការណ៍ថា តារាចម្រៀង Amy Winehouse
បានស្លាប់នៅអាយុ២៧ឆ្នាំ។
ព័ត៌មានទាក់ទង៖

សាកសពរបស់នាងត្រូវបានគេរកឃើញ ក្នុងគេហដ្ឋានរបស់នាង នៅភាគខាង ជើងទីក្រុង
London នៃប្រទេសអង់គ្លេស។ មន្រ្តីប៉ូលីសនៃទីក្រុង London បានថ្លែងនៅក្នុងសេចក្ដីថ្លែង
ការណ៍ថា៖ ក្នុងរយៈពេលប្រហែលម៉ោង ១៦និង០៥នាទី(នៅកម្ពុជាម៉ោង១០:០៥យប់ម៉ិញ
នេះ) ថ្ងៃ២៣ខែកក្កដាប៉ូលីសបានទូរសព្ទហៅឡានពេទ្យឲ្យមកកាន់ផ្ទះរបស់Amy Winehouse។

ទោះបីជាត្រូវបានជួយសង្គ្រោះអស់ពីកម្លាំង ក៏ប៉ុន្ដែនាងបានស្លាប់បាត់បង់ជីវិតទៅហើយ។
នៅពេល ប៉ូលិសមកដល់គេហដ្ឋានរបស់នាង ធ្វើការស៊ើបអង្កេតគេឃើញតែសាកសព
របស់ Amy ប៉ុណ្ណោះ។ គ្មានសញ្ញានៃការលួចចូលពីខាងក្រៅ ក៏ដូចជាគ្មាន​ស្នាមរបួស​នៅលើខ្លួននាងអ្វីទេ។


ដល់ពេលបច្ចុប្បន្ននេះ ប៉ូលិសមិនទាន់មានការសន្និដ្ឋានណាមួយនោះទេ។ ប៉ុន្តែមនុស្ស​ជាច្រើនបានគិតថា ការស្លាប់របស់តារារូបនេះអាចបណ្ដាលមកពី ថ្នាំញៀន។ ពីព្រោះ​
Amy Winehouse ជាតារាចម្រៀងជនជាតិអង់គ្លេសមួយ ដែលល្បីខាងលេងសើច និងប្រើ
ថ្នាំញៀន​រាប់ឆ្នាំមកហើយ។

ផ្ទះរបស់ Amy Winehouse នៅភាគខាង ជើងទីក្រុង London


ប៉ូលិសបិទផ្លូវមិនឲ្យចេញចូល ដើម្បីធ្វើការស៊ើបអង្កេត

អ្នកសារព័ត៌មាន និងប្រជាជនមកយ៉ាងកុះករ


អ្នកជិតខាងក៏ត្រូវបានអ្នកសារព័ត៌មានយកចិត្តទុកដាក់ច្រើនដែរ


សាកសពរបស់ Amy ត្រូវបានដឹកទៅ


ប្រភព៖ kenh14
ដោយ៖ មិនា .

Tags: