ភ្នំពេញ៖ យុវជនញៀនថ្នាំម្នាក់ បានវង្វេងវង្វាន់ ដេកកណ្តាលផ្លូវ ដោយសារតែ ប្រើថ្នាំញៀន
ខ្លាំងពេក ធ្វើទុក្ខមិនដឹងខុសត្រូវ អ្វីទាំងអស់ ក៏ដើរទ្រតទ្រោតមកប្រាស់ ដេកលក់ស្រម៉ុកខុល
នៅកណ្តាលផ្លូវ ធ្វើឲ្យអ្នកដំណើរជាច្រើននាក់ នឹកស្មានថា មានគ្រោះថ្នាក់អ្វី កើតឡើងចំពោះ
យុវជនរូបនោះ ហើយនាំគ្នាបើក យានយន្ត ជៀសគ្រប់ៗគ្នា។
ហេតុការណ៍ ភ្ញាក់ផ្អើលមានអ្នកញៀនថ្នាំ ដេកកណ្តាលផ្លូវ ធ្វើឲ្យអ្នកបើករថយន្តទាំងពួង បើក
ជៀសវៀងខាងលើនេះ បានកើតឡើងកាលពី វេលា ម៉ោង០៨ព្រឹក ថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៣
នៅចំណុចខាង មុខស្ថានទូតបារាំង តាមបណ្តោយ ផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។
អ្នកដំណើរ ដែលឈប់ រថយន្ត មើលហេតុការណ៍នោះ បាននិយាយថា នៅវេលាម៉ោងកើតហេតុ
យុវជនម្នាក់ អាយុជាង២០ឆ្នាំ ជាជនអនាថាញៀន ថ្នាំបានដើរទាំង សភាពទ្រេតទ្រោត ដល់ពាក់
កណ្តាលផ្លូវ ក៏ដេកលក់តែម្តង ដោយមិនខ្លាច គ្រោះថ្នាក់ ម៉ូតូបុក ឬរថយន្ត កិននោះឡើយ ហើយ
ក្នុង ហេតុការណ៍នោះដែរ អ្នកដំណើរខ្លះ នឹកស្មានថា យុវជននោះមានគ្រោះថ្នាក់អ្វីកើតឡើង
ហើយក៏មានគេកាច់ មែកឈើមកដាក់ ជាសញ្ញាដើម្បី ឲ្យអ្នកដំណើរផ្សេងទៀត បើករថយន្តជៀស។
សាក្សីបានបន្តទៀតថា ប្រហែល១០នាទីក្រោយមក មានប្រជាពលរដ្ឋ មួយចំនួន បាន នាំគ្នាទៅ
លើកសែង យុវជនញឿនថ្នាំរូបនោះ ទៅដេកលើចិញ្ចើមផ្លូវ ក្បែររបងស្ថាន ទូតបារាំង ដើម្បីកុំឲ្យ
គ្រោះថ្នាក់៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល