កំពង់ឆ្នាំង៖ ផ្ទះប្រជាពលរដ្ឋ ប្រមាណ ១០ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង ៦៖៤០ នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅម្តុំរ៉ារថភ្លើង ទល់មុខផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះរបស់ប្រជាពលរដ្ឋ ប្រមាណជាង ១០ខ្នង ខាងលើនេះ ត្រូវបានអគ្គិភ័យឆាបឆេះ ដោយមិនទាន់ដឹងពី មូលហេតុពិតប្រាកដនោះទេ តែគេសង្ស័យថា អាចបណ្តាលមកពីការផ្ទុះកំប៉ុងហ្គាស ឬមកពីទុសេខ្សែភ្លើង ទើបបណ្តាលឲ្យមានការឆាបឆេះបែបនេះ។
រហូតមកដល់ម៉ោង ៧៖២៨នាទី ថ្ងៃទីដដែលនេះ អគ្គិភ័យនៅតែបន្តការឆាបឆេះដដែល ដោយមានការជួយអន្តរាគមន៍ ពីសំណាក់មន្ត្រីអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចស្រុកទឹកផុស៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល