ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យ រន្ធត់មួយបានកើតឡើង នៅក្បែរសាលា ខណ្ឌដូនពេញ តាមបណ្ដោយផ្លូវលេខ ៩០ កែងផ្លូវលេខ ៦១ សង្កាត់វត្ដ ភ្នំ ខណ្ឌដូនពេញ រវាងរថយន្ដសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យព្រះសីហនុ និងអ្នកជិះម៉ូតូធំ បុកគ្នាលាន់ដូចរន្ទះ បណ្ដាលឱ្យអ្នកបើកម៉ូតូ ធំដាច់ជើងម្ខាង ឈាមហូរជោកដី ។
គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដ និង ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង ១ និង២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤ ខណៈដែលរថយន្ដសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យព្រះសីហនុបានដឹកកូនក្មេងមកព្យាបាល នៅមន្ទីរពេទ្យគន្ធបុបា្ជលុះដល់ចំណុចផ្លូវ ប្រសព្វក្បែរសាលាខណ្ឌ ដូនពេញ ក៏បុកគ្នាតែម្ដង ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាន និយាយថា មុនដំបូងគេឃើញរថយន្ដសង្គ្រោះ បន្ទាន់របស់មន្ទីរពេទ្យព្រះសីហនុ បានបើក យ៉ាងលឿនតាមបណ្ដោយផ្លូវលេខ ៩០ ក្នុង ទិសដៅពីលិចទៅកើត លុះដល់ក្បែរសាលាខណ្ឌដូនពេញ ក៏មានម៉ូតូធំ១គ្រឿងបើកដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង តាមបណ្ដោយ ផ្លូវលេខ ៦១ បណ្ដាលឱ្យម៉ូតូ និងរថយន្ដបុកគ្នាពេញមួយទំហឹង ។
ភ្លាមៗនោះ អ្នកបើកម៉ូតូបានដួល ហើយ ត្រូវរថយន្ដ កិនបណ្ដាលឱ្យដាច់ជើងម្ខាង ឈាមហូរ ស្រោចដី ត្រូវបានដឹកបញ្ជូនភ្លាមៗទៅកាន់ មន្ទីរពេទ្យ កាល់ម៉ែត ដើម្បីធ្វើការវះកាត់ រួចហើយបន្ដដឹកទៅកាន់ប្រទេសវៀតណាម សង្គ្រោះនៅទីនោះ ។
យ៉ាង ណាក៏ដោយគេ មិនទាន់ស្គាល់អត្ដសញ្ញាណ របស់ជនរង គ្រោះនៅឡើយទេ រីឯម៉ូតូ និងរថយន្ដត្រូវ បាន សមត្ថកិច្ចយកទៅរក្សាទុក រង់ចាំការ ដោះស្រាយបន្ដទៀត ៕



ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល