CamNews

ព័ត៌មានជាតិ 

ម្នាក់ទៅលោតទឹក ដោយសារជំពាក់ បំណុលគេ និងម្នាក់ទៀត លោតទឹកដោយ សារ សង្សារបែកចិត្ដ

ភ្នំពេញ ៖ ករណីលោតទឹកសម្លាប់ខ្លួន ចំនួន ២ បានកើតឡើងកាលពីព្រឹកព្រលឹម  និងព្រឹកថ្ងៃទី
១៦ ខែតុលា ឆ្នាំ២០១៣ ដែល ម្នាក់លោតទឹកពីលើស្ពានជ្រោយចង្វារ បាន សម្រេច តែមិនស្លាប់
ទំនងជាខ្លាច សុខចិត្ដ បណ្ដែតខ្លួនតាមទឹកហូរ រហូតដល់មុខផ្សារ រាត្រី រីឯស្ដ្រីម្នាក់ទៀត ប្រុង
លោតទឹកពីលើ ស្ពានព្រះមុនីវង្សថ្មី ប៉ុន្ដែ ត្រូវបានសមត្ថកិច្ច ជួយសង្គ្រោះទាន់ពេលវេលា ក្រោយ
ពេល ដែលជនរងគ្រោះរូបនេះ ប៉ងសម្លាប់ខ្លួនម្ដង រួចមកហើយ កាលពីព្រឹកថ្ងៃដដែល ប៉ុន្ដែ មិន
បានសម្រេច។សម្រាប់បុរសដែលលោត ទឹកពីលើស្ពានជ្រោយចង្វារ ចង់សម្លាប់ខ្លួន នោះ ព្រោះ
តែជំពាក់បំណុលគេ និងចាញ់ ល្បែងអស់លុយ រីឯស្ដ្រីដែលប្រុងលោតទឹក ពីលើស្ពានព្រះមុនីវង្ស
ថ្មី តូចចិត្ដនឹងសង្សារ បែកចិត្ដ ក៏ដូចជាមានទំនាស់ពាក្យសំដីជា មួយបងស្រី។ សម្រាប់ករណីលោត
ទឹកទី១  បានកើតឡើងកាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ដែលជនរង គ្រោះ
ត្រូវបានសមត្ថកិច្ចប្រាប់ថា ឈ្មោះ អ៊ឹង សុផាន់ណារ៉ា អាយុ ៣០ឆ្នាំ រស់នៅ ក្នុងសង្កាត់កាកាប ខណ្ឌ
ពោធិ៍សែនជ័យមាន មុខរបរ មិនពិតប្រាកដ ។

ប្រភពព័ត៌មានពីបងប្រុសជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុគាត់បាន ឌុបប្អូនប្រុស
របស់គាត់ ទៅបេនរថយន្ដគល់ ស្ពានជ្រោយចង្វារ ត្រើយខាងកើតដើម្បី ប្រុងធ្វើដំណើរទៅកាន់
ខេត្ដកំពង់ធំ ប៉ុន្ដែ ពេលធ្វើដំណើរទៅដល់លើស្ពានជ្រោយចង្វារ ជនរងគ្រោះធ្វើរបូតស្បែកជើង
ហើយប្រាប់ ឱ្យបងប្រុសឈប់ម៉ូតូទៅរើសស្បែកជើង។ នៅពេលបងប្រុសឈប់ម៉ូតូ ជនរងគ្រោះ ស្រាប់តែលោតពីលើស្ពានជ្រោយចង្វារចូល ទៅក្នុងទឹក បង្កឱ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ច
ដែលយាមប្រចាំការនៅគោល ដៅស្ពាន ជួយអន្ដរាគមន៍ ។ ប៉ុន្ដែពេលធ្លាក់ ចូលទៅក្នុងទឹកហើយ
នោះ ទំនងជាមិនចង់ ស្លាប់ ជនរងគ្រោះបានបណ្ដែតខ្លួនតាមខ្សែ ទឹក រហូតដល់មុខផ្សាររាត្រីទើប
ឡើងគោក វិញ រួចផុតពីសេចក្ដីស្លាប់តែម្ដងទៅ ។បន្ទាប់ មកសមត្ថកិច្ចបានហៅទៅសួរនាំ និងធ្វើ
ការ អប់រំ រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ។

ដោយឡែកករណីទី២ បានកើតឡើង នៅវេលាម៉ោងប្រមាណ ១២ និង២០នាទី រសៀលថ្ងៃទី១៦
ខែតុលា ឆ្នាំ២០១៣ ដែល ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រាប់ថា មានឈ្មោះ ចន្ធូ អាយុ ២៨ឆ្នាំ
រស់នៅផ្ទះ ជួល ម្ដុំសឡា ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច ប្រចាំការនៅគោលដៅ ស្ពានព្រះមុនីវង្សថ្មី បានឱ្យដឹងថា
មុនពេលកើតហេតុជនរង គ្រោះបានធ្វើដំណើរមកស្ពានព្រះមុនីវង្សថ្មី ហើយប្រុងលោតពីលើស្ពាន
ប៉ុន្ដែ នៅពេល ឡើងលើបង្កាន់ដៃស្ពាននោះ សមត្ថកិច្ច ឃើញទាន់ ក៏ទៅជួយឃាត់ទាន់ពេលវេលា។
ក្រោយការសួរនាំ ពីមិត្ដភ័ក្ដិដែលរួមដំណើរ មកជាមួយជនរងគ្រោះ បានឱ្យដឹងថា ជន រងគ្រោះកាល
ពីព្រឹកថ្ងៃដដែលនោះ ប៉ង សម្លាប់ខ្លួនរួចម្ដងហើយ ដោយចង់លោត ទៅក្នុងប្រឡាយសឡា ប៉ុន្ដែត្រូវ
គេជួយ ទាន់ ។នៅពេលដែលសមត្ថកិច្ចកំពុងជួយ ឃាត់នោះ ជនរងគ្រោះបានស្រែកយំខ្លាំងៗ ថា
មិនចង់រស់នោះទេ ហើយកុំមកចាប់នាង។

បើយោងតាមសមត្ថកិច្ច មូលហេតុដែល នាំឱ្យជនរងគ្រោះ ប៉ងសម្លាប់ជីវិតរបស់ខ្លួន យ៉ាងដូច្នេះ
បណ្ដាលមកពីតូចចិត្ដនឹងសង្សារ សុំបែក និងម្យ៉ាងវិញទៀត មានជម្លោះ ពាក្យសំដីជាមួយបងស្រី
ខណៈដែលប្រភព ព័ត៌មានមួយចំនួនទៀត បាននិយាយថា ជន រងគ្រោះរូបនេះ ជាមនុស្សញៀន
ថ្នាំផងដែរ។ក្រោយជួយសង្គ្រោះបានសម្រេច សមត្ថ កិច្ច បានធ្វើការអប់រំ រួចអនុញ្ញាតឱ្យត្រឡប់
ទៅផ្ទះវិញ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ