CamNews

ព័ត៌មានជាតិ 

ប្អូនស្រីនាយករដ្ឋមន្រ្តី ត្រូវសន្តិសុខក្រុមហ៊ុនរថយន្ត ISUZU ដេញមិនឲ្យ ចតរថយន្ត មុខក្រុមហ៊ុនទាំងព្រឹក

ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីនាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃនេះ ត្រូវ  បានក្រុមសន្តិសុខក្រុមហ៊ុនរថយន្ត ISUZU ជាច្រើននាក់ចេញមកដេញ មិនឲ្យចតរថយន្តនៅចិញ្ចើមផ្លូវមុខក្រុម ហ៊ុន នាំឲ្យលោកស្រីក្តៅចិត្តទាំងព្រឹកព្រលឹម។

បើតាមការបញ្ជាក់របស់លោកស្រី ហ៊ុន ស៊ីណាត នៅលើទំព័រហ្វេសប៊ុករបស់លោកស្រី បានបញ្ជាក់ថា នៅព្រឹកថ្ងៃ  ទី២៧ ខែសីហា ឆ្នាំ២០១៥នេះ គ្រាលោកស្រីកំពុងឈបរថយន្តរង់ចាំអ្នករួមដំណើរដទៃទៀត នៅមុខក្រុមហ៊ុន  ISUZU ស្ថិតនៅតាមបណ្តោយវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខនោះ ស្រាប់តែមានសន្តិ  សុខជាច្រើននាក់ បានចេញមកដេញរថយន្តរបស់លោកស្រី។

អមជាមួយរូបភាពសន្តិសុខជាច្រើនសន្លឹកបង្ហាញកាយវិការច្រង៉េងច្រង៉ាង លោកស្រី ហ៊ុន ស៊ីណាត បានបញ្ជាក់  លើទំព័រហ្វេសប៊ុករបស់ខ្លួនថា «ថ្ងៃនេះបានដឹងច្បាស់ថា វាសាហាវណាស់។ ខ្លួនខ្ញុំផ្ទាល់បានជួបនូវហេតុការមួយ ដែលកន្លែងដាក់ឡានលក់ម៉ាក ISUZU មកដេញ ឡាន ដែលខ្ញុំចតនៅចាំគ្នាមុនហ្នឹងចេញដំណើរ»។

លោកស្រី ហ៊ុន ស៊ីណាត បានលើកជាសំណួរថា «យើងមានសិទ្ធិទេ ក្នុងការចត ពីព្រោះយើងបានបង់ពន្ធផ្លូវរៀង រាល់ឆ្នាំពុំដែលខាន យើងនៅចតនៅក្បែរខាង?»។

ឆ្លើយតបបញ្ហាខាងលើ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចស្វែងរកការស្រាយបំភ្លឺពីខាងក្រុមហ៊ុន ISUZU បាននៅឡើយទេ នាព្រឹកថ្ងៃនេះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP