CamNews

ប្លែកៗ 

ឯកត្តកម្មថ្មី "មនុស្សមានម្រាមដៃនិងម្រាមជើងច្រើនបំផុត"

កុមារ Akshat Saxena អាយុ ១​ឆ្នាំ ជាជនជាតិ ឥណ្ឌា បានក្លាយជាមនុស្សម្នាក់ដែលមាន
ម្រាមដៃនិងម្រាមជើងច្រើនជាងគេនៅលើពិភពលោក សរុបទាំងអស់ ៣៤ ម្រាម ។

តាមប្រភពពីបុគ្គលិកសៀវភៅកំណត់ត្រា Guinness បានអោយដឹងថា កុមារ Akshat
Saxena មានម្រាមចំនួន ៧ នៅដៃម្ខាងៗ(សរុប ១៤ម្រាម) និង ១០ ម្រាមចំពោះជើងម្ខាងៗ
( សរុប ២០ ម្រាម) ។

អ្វីដែលប្លែកជាងនេះទៅទៀតនោះគឺ ម្រាមដៃរបស់ Akshat Saxena ពុំមានម្រាមមេដៃឡើយ
ហើយគ្រូពេទ្យក៏កំពុងតែត្រួតពិនិត្យ នឹងធ្វើការវះកាត់យកម្រាមដែលលើសទាំងនោះចេញ
និង បង្កើតម្រាមមេដៃពីម្រាមផ្សេងៗទាំងនោះផងដែរ ។

ស្ត្រី Armrita Saxena ជាម្តាយរបស់កុមារអោយដឹងថា " ខ្ញុំមានការសប្បាយចិត្ត និង មាន
សុភមង្គលជាខ្លាំងនៅពេលដែលបានឃើញកូនដំបូងរបស់ខ្លួន តែក្រោយមកបានធ្វើអោយ
ខ្ញុំមានការរន្ធត់ចិត្តណាស់នៅពេលដែលឃើញម្រាមដៃ និង ជើងរបស់កូន " ។

ស្រ្តី Armrita Saxena ក៏បានអោយដឹងបន្ថែមថាអ្នកជិតខាងរបស់គាត់ម្នាក់មានជំនឿថា
កុមារ Akshat Saxena គឺជាកុមារពិសេសណាស់ ។ បុរសនោះបាននិយាយថាគាត់បានអាន
ពត៌មាន នៅលើ អ៊ិនធឺណែត អំពីកុមារម្នាក់ដែលមានម្រាមចំនួន ៣១ ម្រាមជាជនជាតិចិន
ហើយគាត់បាននិយាយថា Akshat Saxena បានបំបែកឯកត្តកម្មខាងម្រាមគឺមានរហូតដល់
៣៤ ម្រាម ។ ដំបូងឡើយគាត់មិនជឿទេ ពិតជាមិនគួរអោយជឿសោះដែលកូនគាត់ អាច
បំបែកឯកត្តកម្មពិភពលោកនេះ ។ តែក្រោយមកស្វាមីរបស់ប្អូនស្រីគាត់ និងបុរសរូបនោះ
បានស្វះស្វែងរកឯកសារនៅលើបណ្តាញ អ៊ីនធឺណែត "។

ឯកត្តកម្មនាពេលកន្លងមកគឺស្ថិតលើកុមារអាយុ ៦ឆ្នាំម្នាក់ជាជនជាតិចិន ដែលមានម្រាមដៃ
ចំនួន ១៥ និងម្រាមជើង ១៦ ។ តែក្រោយមកកុមារនោះក៏ត្រូវបានធ្វើការវះកាត់ដើម្បីយក
ម្រាមលើសចេញ ។ បន្ទាប់ពីធ្វើការវះកាត់អស់រយៈពេល ៦ម៉ោងកន្លះនៅឯមន្ទីរពេទ្យ
Shenyang ក្នុងប្រទេសចិន នៅចុងខែមិនា រួចមក បច្ចុប្បន្នកុមារនោះមានម្រាមដូចមនុស្ស
ទូទៅវិញហើយ ៕

(ពី DailyMail)
យ៉ាវីន

Tags: