CamNews

ព័ត៌មានជាតិ 

កម្លាំងនគរបាល ព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរប្លន់ ២នាក់, ជនសង្ស័យ ម្នាក់រងរបួស ក្រោយបាញ់ តដៃជាមួយសមត្ថ

-ជនសង្ស័យទាំងនេះ ជាក្រុមចោរ បាញ់ប្លន់ ម៉ូតូជាញឹកញាប់ បាញ់ជនជាតិ អាមេរិក
កាំង និងស្រ្តី ជនជាតិជប៉ុន

ភ្នំពេញ៖ ក្រុមចោរប្លន់ ប្រដាប់អាវុធ ចំនួន២នាក់ ដែលតែងតែ ធ្វើសកម្មភាព បាញ់ប្លន់ម៉ូតូ
និងទ្រព្យសម្បត្តិផ្សេងៗដ៏កក្រើក នៅរាជធានីភ្នំពេញ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌ
រាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាល
និងស្នងការរង នគរបាល លោកឧត្តសេនីយ៍ ជួន ណារិន្ទ ចាប់បាន កាលពីវេលាម៉ោង ប្រមាណ
ម៉ោង៩ជាង យប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៣ ក្រោយពីភាគីទាំងពីរ បានបាញ់តដៃគ្នា មួយប្រាវ
រហូតធ្វើឲ្យជនសង្ស័យម្នាក់ រងរបួសផងដែរ។

ហេតុការណ៍បង្ក្រាបក្រុមចោរប្លន់ ប្រដាប់អាវុធ ខាងលើនេះ បានកើតឡើងរហូតដល់ មានការ
ប៉ះទង្គិចគ្នា ស្ថិតនៅក្បែរស្ពាន អាកាសក្បាលថ្នល់ មុខផ្លូវចូលអគ្គស្នងការដ្ឋាន នគរបាលជាតិ ។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានថ្លែងឲ្យដឹងថា ក្រោយចាប់បានជនសង្ស័យ ទាំងពីរនាក់
សមត្ថកិច្ច របស់លោក បានរឹបអូសកាំភ្លើងខ្លី២ដើមកា៥៤ និងកា៥៩ រួមទាំងម៉ូតូម៉ាកស្តុបពី របស់
ជនរងគ្រោះ ដែលពួកវា បានធ្វើសកម្មភាពប្លន់ នៅម្តុំសាលាទួនហ្វា ។

លោក ជួន ណារិន្ទ បានបន្តទៀតថា មុនពេលកើតហេតុ ក្រុមចោរទាំងនេះ និងបក្ខពួក បានធ្វើ
សកម្មភាព បាញ់ប្លន់ ម៉ូតូរបស់ស្រ្តីម្នាក់ នៅម្តុំសាលាចិនទទួលហ្វា ពេលនោះកម្លាំង នគរបាល
ព្រហ្មទណ្ឌ របស់លោក បានដេញតាមពីក្រោយ លុះមកដល់មុខក្រសួងមហាផ្ទៃ និងមុខផ្លូវចូល
អគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រុមចោរទាំងនោះ បានធ្វើសកម្មភាពបាញ់ មកសមត្ថកិច្ច ហើយ
សមត្ថកិច្ចបានតដៃទៅវិញ ជាហេតុធ្វើឲ្យជនសង្ស័យម្នាក់ រងរបួស និងត្រូវចាប់ខ្លួន។

បើតាមលោកជួន ណារិន្ទ ជនសង្ស័យទាំងនេះគឺជាប់ពាក់ព័ន្ធ និងសកម្មភាព បាញ់ប្លន់ បុរសជន
ជាតិអាមេរិកកាំង និងស្រ្តីជនជាតិជប៉ុន នៅខណ្ឌដូនពេញកាលពីពេលកន្លងទៅ ។

មន្រ្តីនគរបាលម្នាក់ បានឲ្យដឹងថា មុនពេលឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យទាំងនេះ គឺ
លោកស្នងការនគរបាល ជួន សុវណ្ណ បានដេញតាមពីក្រោយ និងកម្លាំងនគរបាលដឹកនាំដោយ
លោក ជួន ណារិន្ទ ស្ទាក់ពីមុខជាហេតុនាំឲ្យ ជនសង្ស័យបាញ់មកលើ សមត្ថកិច្ចជាហេតុ នាំឲ្យ
ភាគីទាំងពីរ បាញ់តដៃគ្នាតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំងនេះ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច យកទៅសួរនាំ និងរក្សាទុក នៅ
ស្នងការនគរបាល រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ស្រ្តីរងគ្រោះដែលត្រូវចោរប្លន់ម៉ូតូកាលពីយប់មិញ នៅក្បែរសាលាចិនទួលហ្វា តែត្រូវសមត្ថកិច្ច ជួយបានវិញ

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News