ភ្នំពេញ ៖ ហេតុការណ៍មួយ បានធ្វើឲ្យមាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំងដល់ កម្លាំង កងរាជអាវុធហត្ថ
ចុះអន្តរាគមន៏ ភ្លាមៗ ខណៈដែលយុវជនម្នាក់ បែកក្បាល ហូរ ឈាមស្រោច ជោកខ្លួន ព្រោះតែត្រូវ
ជន ស៊ីវឹល២នាក់ ដែលចូលទៅក្នុងក្លឹបយ៉ីហោ HONEY ហើយមានកាំភ្លើង បានដកយកមកវាយ
ក្បាល យុវជនខាងលើ ទាំងមិនដឹងមូលហេតុអ្វី ហើយក៏គេចខ្លួន បាត់ស្រមោល ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង១០នាទីទាបភ្លឺ ថ្ងៃទី២៨ ខែវិច្ជិកា ត្រង់
ចំណុច ក្លឹបយ៉ីហោ HONEY តាមបណ្ដោយផ្លូវលេខ៥១ កែង ផ្លូវលេខ២២៤ ស្ថិតក្នុងសង្កាត់ចតុមុខ
ខណ្ឌដូនពេញ ។
តាមសំដីជនរងគ្រោះ ឈ្មោះ ម៉េត ផានី អាយុ២៥ឆ្នាំ មុខរបជាជាងភ្លើង ស្នាក់នៅផ្ទះជូល ម្តុំគីឡូ
មែត្រ លេខ៩ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បានឲ្យដឹងថា មុនពេលកើតហេតុ រួបគេនឹង
មិន ភក្ក័ចំនួន ៤នាក់ ក្នុងនោះមានស្រីម្នាក់ផងដែរ បានចូលមករាំលេង កំសាន្ត នៅក្នុងក្លឹបខាងលើ
ប្រហែលជាជិត មួយម៉ោង ក៏ពួកគេចេញមកក្រៅគោល បំណងត្រឡប់ទៅផ្ទះ ស្រាប់តែមានជន
ស៊ីវឹង២នាក់ ដែលទើប តែចេញពីក្លឹបខាងលើនេះ បានស្ទុះដកកាំភ្លើងមួយដើម ចេញពីចង្កេះ
ពួកគេមកវាយទៅលើយុវជនឈ្មោះម៉េត ផានី មួយស្នូកកាំភ្លើង បណ្ដាលឲ្យបែកក្បាល ហូរឈាម
ពេញខ្លួន បន្ទាប់មកក៏មានមិត្តភកិ្ក ជនរងគ្រោះមកឃាត់ក៏ត្រូវជនបង្ក វាយឲ្យរបួសដូចគ្នាផងដែរ
ហើយជនបង្កបានឡើង ជិះម៉ូតូគេចខ្លួន បាត់ដោយសុវត្តិភាព។
ប្រភពនៅកន្លែងកើតហេតុឲ្យដឹងថា ជនដែលស៊ីវឹងខាងលើនេះ ប្រហែលជាមានទាក់ទង ក្លឹបខាង
នេះហើយ ទើបបានជាសន្តិសុខ ព្រមឲ្យពួកជនបង្កយកកាំភ្លើង ចូលទៅក្នុងក្លឹបបែបនេះហើយ ថែម
ទាំង វាយគេវាយឯង ដូចជាអ្នកគ្រប់គ្រងនៅក្លឹបនេះ។
ក្រោយពេលកើតហេតុ កម្លាំងកងរាជវុធហត្ថ បានចុះមកធ្វើការសាកសួរព័ត៌មាន ពីម្ចាស់សន្តិសុខ
និង ម្ចាស់ក្លឹប យ៉ីហោ HONEY នេះតែគេមិនព្រមផ្តល់ព័ត៌មាន សូមបីតែបន្តិចឡើយ។ កម្លាំងកង
រាជអវុធហត្ថ បានឲ្យជនរងគ្រោះទៅមន្នីរពេទ្យ សិនចាំមកដាក់ពាក្យបណ្ដឹង នៅមូលដ្ឋានកងរាជ
អាវុធហត្ថខណ្ឌ ដូនពេញ រងចាំធ្វើការដោះស្រាយព្រោះរឿងនេះ គឺមានទាក់ទងនិងក្លឹប ខាងលើ
នេះផងដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល