ប្រសិនបើអ្នកមានឱកាសមកទស្សនកិច្ចទីក្រុង Warsaw របស់ប្រទេសប៉ូឡូញ លោកអ្នក
កុំភ្លេចមកផ្លូវ Wola ដែលជាផ្លូវមានផ្ទះមួយស្តើងអស្ចារ្យមានតែមួយនៅលើពិភពលោក។
ផ្ទះនេះត្រូវបានកសាងឡើងនៅប្រហោងរបស់ផ្ទះ២នៅក្បែរ មានទទឹងត្រឹមតែ ១,២២ម៉ែត្រ
(កន្លែង ចង្អៀតជាងគេគឺ ០,៧២ម៉ែត្រ)។ ប៉ុន្តែ ខាងក្នុងផ្ទះនេះត្រូវបានរចនាយ៉ាងមាន
សណ្តាប់ធ្នាប់និងមានរបៀបរៀបរយ មានគ្រែ តុកៅអីមួយប្រដាប់ តុធ្វើការ បន្ទប់បាយ និងបន្ទប់ទឹក។
ផ្ទះស្តើងអស្ចារ្យនេះមានឈ្មោះថា Keret House ត្រូវបានកសាងឡើងដោយអ្នកនិពន្ធ
ម្នាក់ឈ្មោះ Etgar Keret។ ផ្ទះធំ១៤,៥ម៉ែត្រការ៉េ មានជាន់ពីរ។ ផ្ទះធំ១៤,៥ម៉ែត្រការ៉េ
មានពីរជាន់។ ផ្ទះនេះត្រូវបានកសាងឡើង ដោយប្រើសសរទ្រូងថែប ខាងក្នុងគឺឈើ
ហើយខាងក្រៅគឺប៉េតុងលាបពណ៌ស មើលទៅពិតជាទំនើប និងទាក់ទាញណាស់។
ជាពិសេស វាគ្មានទ្វារចេញចូលធម្មតានោះទេ គឺប្រើជណ្តើរបិទបើកឡើងចុះ ស្រដៀង
នឹងទ្វាររបស់យន្តហោះ ឬយានអវកាស។
ប្រភព៖ Tinhte, ArchDaily.
ដោយ៖ មិនា.