CamNews

តារា 

ទាហានស្រីម្នាក់ ល្បីមានមុខដូចតារាហូលីវូត Angelina Jolie ត្រូវបាត់បង់ជីវិតដោយស្នាដៃក្រុមប្រយុទ្ធ ISIS

(បរទេស)៖ ទាហានស្រី Kurdish អាយុ២២ឆ្នាំ គឺនាង Asia Ramazan Antar បានស្លាប់ ខណៈប្រយុទ្ធជាមួយក្រុម​ឧទ្ទាម ISIS នៅតាមព្រំដែន ប្រទេសស៊ីរី និងតួកគី កាលពីពេលថ្មីៗនេះ ហើយនាងក៏ជាមនុស្សលេចធ្លោម្នាក់ នៅលើបណ្តាញសង្គម ក្នុងចំណោមមិត្តភក្តិទាំងឡាយ ដែលត្រូវបានមនុស្សជាច្រើនស្គាល់ និងហៅនាងថា «Kurdish Angelina Jolie» ទៀតផង។

Asia ត្រូវបានមនុស្សជាច្រើន មើលឃើញថា នាងមានមុខមាត់ស្រដៀង នឹងតារាហូលីវូតដ៏ល្បី គឺអ្នក​ស្រី Angelina Jolie ​​តែពេលនេះនាងបាន បាត់បង់ជីវិតទៅហើយ ដោយត្រូវពួកឧទ្ទាម ISIS សម្លាប់ នៅទឹកដីស៊ីរីភាគខាងជើង ក្បែរព្រំដែនប្រទេសតួកគី ក្រោយពីតស៊ូប្រយុទ្ធ ជាមួយពួកនេះ តាំងពីនាងចូលក្រុម Kurdish YPG តាំងពីឆ្នាំ២០១៤ ។

នាង Asia Ramazan Antar គឺជាសមាជិកម្នាក់ នៃក្រុមការពារសិទ្ធិ ស្ត្រីដែលចង់ទាមទារ សេរីភាពឲ្យ Kurdistan ជាអកុសល​ការ​តស៊ូ​របស់នាង ត្រូវបានបញ្ចប់ទៅហើយ សល់តែកេរ្តិ៍ឈ្មោះនៅប៉ុណ្ណោះ ហើយ Kurdistan បានចាត់ទុក Asia គឺជាអ្នកប្រយុទ្ធដ៏អង់​អាចក្លាហានម្នាក់ សម្រាប់ជនជាតិ របស់ខ្លួន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង