CamNews

ព័ត៌មានជាតិ 

ប្រទះឃើញ​សព​បុរស​ម្នាក់ ក្នុង​ដីឡូត៍មុខ ក្រសួង​ការ​បរទេស ជិត ណាហ្គា វើល

ភ្នំពេញ៖ សកសពមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានប្រទះឃើញ នៅក្នុងដីឡូត៍មួយកន្លែង ទល់មុខក្រសួងការបរទេស នេះបើតាមការថ្លែងឲ្យដឹង របស់អាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤នេះ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា សាកសពនេះត្រូវបានប្រទះឃើញ នៅព្រលឹមថ្ងៃទី២១ ខែឧសភា ក្នុងដីឡូត៍គ្មានលេខ ផ្លូវសបិត ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

យ៉ាងណាក៏អាជ្ញាធរ នៅមិនទាន់អាចបញ្ជាក់អំពី មូលហេតុនៃការស្លាប់ រួមទាំងអត្តសញ្ញាណនៃសពនៅឡើយទេ។
ក្រោយពិនិត្យសាកសពរួចរាល់ សមត្ថកិច្ចបានសម្រេចបញ្ជូន យកទៅធ្វើបុណ្យនៅវត្តឫស្សីសាញ់ តាមប្រពៃណី៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news