ភ្នំពេញ ៖ ក្រោយពីការចាប់ខ្លួន និងសួរ នាំ តាមជំនាញរបស់ខ្លួនរួចមក ជនសង្ស័យ ប្រុសតែងខ្លួនជាស្រី (ខ្ទើយ)បានសារភាព អស់ហើយ ជុំវិញការសម្លាប់ក្មេងស្រីអាយុ ១៣ឆ្នាំ ប្លន់យកក្រវិល ៣ហ៊ុន ពោលជន សង្ស័យរូបនេះ រួមជាមួយបក្ខពួកម្នាក់ ទៀត បានលួងលោមក្មេងស្រីរងគ្រោះទៅ មើលគេអុំទូក ប៉ុន្ដែ ដល់កន្លែងស្ងាត់បាន បោះអាវក្មេងស្រី ញុកចូលក្នុងមាត់ ហើយ បោះចូលក្នុងទឹកស្រះ ខាងត្បូងវត្ដតាភេម។
អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានថ្លែងឱ្យដឹងថា ជន សង្ស័យ ខុម បូរ៉ា អាយុ ២០ឆ្នាំ ប្រុសតែង ខ្លួនជាស្រី ដែលរស់នៅផ្ទះក្បែរក្មេងស្រីរង គ្រោះ ក្នុងសង្កាត់កាំបូល ខណ្ឌពោធិ៍សែន ជ័យ បានសារភាពថា ខ្លួន និងបក្ខពួកម្នាក់ ទៀត គឺជាជនដៃដល់សម្លាប់ក្មេងស្រីរង គ្រោះ ដើម្បីក្រវិល ៣ហ៊ុន ។
លោក យឹម សារ៉ាន់ បានឱ្យដឹងថា ជន សង្ស័យរូបនេះ រួមជាមួយបក្ខពួករបស់ខ្លួន ដែលរស់នៅស្រុកស្រែអំបិល ខេត្ដកោះកុង មានបំណងសម្លាប់ក្មេងស្រីរងគ្រោះ ម្ដងរួច មកហើយ ប៉ុន្ដែ មិនបានសម្រេចដោយសារតែគ្មានឱកាស ក៏ត្រឡប់ទៅខេត្ដកោះកុង វិញ ។ លុះដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៣ នេះ ជនសង្ស័យដែលរត់គេចខ្លួនបានត្រឡប់ ចូលមកភ្នំពេញ ហើយក៏បបួលជនសង្ស័យ ខុម បូរ៉ា រៀបចំផែនការ នាំក្មេងស្រីរង គ្រោះទៅសម្លាប់ ដើម្បីប្លន់យកគ្រឿង អលង្ការ គឺក្រវិល ៣ហ៊ុន ។
អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងទៀតថា ពួកគេទាំង ២នាក់ បាន រៀបចំផែនការ ដោយបបួលក្មេងស្រីរង គ្រោះឈ្មោះ គង់ បុទុមវត្ដី អាយុ ១៣ឆ្នាំ ទៅមើលការប្រណាំងទូក ប៉ុន្ដែ ពេលដើរ ទៅដល់ចំណុចវាលស្រែ ជនសង្ស័យទាំង២ នាក់ បានចាប់ដោះអាវក្មេងស្រីរងគ្រោះ ញាត់នៅក្នុងមាត់ ហើយទម្លាក់ចូលទឹកបឹង នៅខាងត្បូងវត្ដតាភេម បង្កឱ្យមានការ ភ្ញាក់ផ្អើល នៅពេលប្រជាពលរដ្ឋប្រទះ ឃើញសពក្មេងស្រីរងគ្រោះ អណ្ដែតនៅ ក្នុងទឹកបឹង ។
អធិការនគរបាល លោក យឹម សារ៉ាន់ បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យដែលត្រូវ កម្លាំងនគរបាលរបស់លោកចាប់ខ្លួន ស្ថិត ក្រោមការសួរនាំ តាមជំនាញ ហើយកំពុង រៀបចំសំណុំរឿង បញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ពីទង្វើដ៏ព្រៃផ្សៃ បែបនេះ ខណៈដែលជនសង្ស័យម្នាក់ទៀត កំពុងរត់គេចខ្លួននោះ គឺស្ថិតក្រោមការតាម ប្រមាញ់ ពីសំណាក់កម្លាំងសមត្ថកិច្ច ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល