គ្រួសារ ឥណ្ឌូនេស៊ី មួយ បានបញ្ឈប់ធ្វើពិធីអាពាហ៍ពិពាហ៍របស់កូនស្រី បន្ទាប់ពីដឹងថាកូន
កំលោះជាមនុស្សស្រី ។ ហើយដើម្បីចៀសវាងការអាម៉ាស ចំពោះភ្ញៀវដែលបានចូលរួម
ឪពុករបស់កូនស្រី បានអញ្ជើញអតីតមិត្តប្រុសរបស់កូនខ្លួនចូលមកជំនួស ដើម្បីបន្តពិធី
តទៅទៀត ។
តាមប្រភពពី Jakarta Globe របស់ ឥណ្ឌូនេស៊ី បានអោយដឹងថា នៅពេលដែលគ្រួសារកូន
ក្រមុំ និងភ្ញៀវបានមកជួបជុំគ្នាដើម្បីអានគម្ពី កូរ៉ាន (Koran) នៅឯ សាលមួយភាគខាងកើត
កោះ Java ប្រទេស ឥណ្ឌូនេស៊ី ។ ពេលនោះកូនកំលោះមកតែម្នាក់ឯងទេ ដោយមិនមាន
សាច់ញាតិ រឺមិត្តភក្តិ ណាម្នាក់មកជាមួយឡើយ ។
"មន្ទិលសង្ស័យបានកើតឡើងកាន់តែខ្លាំងឡើង នៅពេលដែលពាក្យសំដីរបស់កូនកំលោះ
សុខៗស្រាប់តែមានការផ្លាស់ប្តូរ ទៅជាសំលេងមនុស្សស្រី " ប៉ូលីសក្នុងតំបន់លោក
Krisnandi បាននិយាយថា "កូនកំលោះ" មានកំពស់ខ្ពស់ មាឌធំដូចមនុស្សប្រុស និងស្គាល់
គា្នជាមួយ Nuraini (កូនក្រមុំ) បានប្រហែល ៧ខែ ។ ពេលនោះក្រុមគ្រួសារខាងស្រី ក៏បាន
បញ្ឈប់ពិធី ។
មន្ត្រីប៉ូលីសដដែលបានបន្ថែមថា " ក្រោយមកគ្រួសារខាងកូនស្រី ក៏បានអញ្ជើញលោក
Kiman ដែលជាអតីតមិត្តប្រុសរបស់ Nuraini អោយមកជំនួស និង បន្តធ្វើពិធីតទៀត ដើម្បី
ចៀសវាងការអាម៉ាស ចំពោះភ្ញៀវដែលបានចូលរួម " ។
តាម Chinadaily បានអោយដឹងថា នៅក្នុងប្រទេស ឥណ្ឌូនេស៊ី ស្នេហារវាងអ្នកមានភេទដូច
គ្នាមិនមែនជាអំពើខុសច្បាប់អ្វីឡើយ តែប្រទេសនេះ មិនទាន់ទទួលស្គាល់និងចេញច្បាប់
អនុញ្ញាតរៀបអាពាហ៍ពិពាហ៍ សំរាប់អ្នកមានភេទដូចគ្នានៅឡើយ ៕
(ពី vnexpress)
យ៉ាវីន