បន្ទាយមានជ័យ ៖ បុរសជាឪពុកបង្កើត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីកូនស្រី របស់ខ្លួនរត់ ទៅប្តឹងមេភូមិ ព្រោះតែទង្វើចាប់រំលោភ សេពសន្ថវៈ បានសម្រេចជាច្រើន ដងរួចមកហើយ។
លោកឱ បូរិន្ទមេបញ្ជាការអ ហ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ថ្ងៃទី៨ ខែកក្កដា នេះថា មេភូមិភ្នំលៀបជើង បានទទួលពាក្យបណ្តឹងពីក្មេងស្រីឈ្មោះ ឈ,ស,ន អាយុ១៧ឆ្នាំ បានមកប្តឹងថា ខ្លួនត្រូវឪពុកបង្កើតរបស់ខ្លួនចាប់រំលោភ បានសម្រេចជាច្រើនដង ក្នុងរយៈពេល២ឆ្នាំមកនេះ។ ដោយទ្រាំនិងភាព ឈឺចាប់នេះ ពុំបានទើបមក ប្តឹងអោយអាជ្ញាធរជួយ។
ក្រោយពីទទួលបាន បណ្តឹងផ្ទាល់មាត់ពីក្មេងស្រីរងគ្រោះ អាជ្ញាធរឃុំភ្នំលៀប សហការជាមួយស្នាក់ការអាវុធហត្ថ៦៦៦ ប្រចាំភ្នំលៀប ឃាត់ខ្លួនជនសង្ស័យជាឪពុក ដែលមានឈ្មោះ រឹត ម៉ៅ អាយុ៣៧ឆ្នាំ នៅភូមិភ្នំលៀបជើង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តតបន្ទាយមានជ័យ បញ្ជូនបន្តបន្ទាប់ពីអាវុធហត្ថស្រុកព្រះនេត្រព្រះមកអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ។
តាមរយៈការឃាត់ខ្លួននេះ ជនសង្ស័យ នៅចំពោះមុខអាជ្ញាធរ សមត្ថកិច្ចបានសារភាពថា ខ្លួនគេពិតជាបានរំលោភកូនស្រី បានចំនួន២ដង ដោយឆ្នាំមុនម្តង និងឆ្នាំនេះម្តង ។ ក្មេងស្រីរងគ្រោះជាក្មេងកំព្រាម្តាយនៅជាមួយឪពុក និងម្តាយចុង ។
បច្ចុប្បន្ននេះសមត្ថកិច្ច ជំនាញកំពុងសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
តាមរយៈទង្វើឪពុករំលោភកូនឯងនេះ ប្រជាពលរដ្ឋក្នុងឃុំភ្នំលៀប បាននិយាយតគ្នាថា អាជ្ញាធរមានសមត្ថកិច្ចគួរតែដាក់ទោស ទៅលើជនសង្ស័យឲ្យបានធ្ងន់ធ្ងរព្រោះថា វាជាទង្វើអាក្រក់វាអន់ជាងសត្វទៅទៀត ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល