CamNews

ព័ត៌មានជាតិ 

គូស្នេហ៍១គូ ចូលទៅសាសងស្នេហ៍ ក្បែរគម្ពោតព្រៃ ភ្លេចគិតម៉ូតូ ត្រូវចោរលួចយកទៅបាត់

កំពង់ឆ្នាំង៖ បុរសម្នាក់ រវល់ចូលទៅឱបសាសងគ្នា ជាមួយស្រីស្នេហ៍ នៅក្នុងគម្ពោតព្រៃ ក្បែរ
ចិញ្ចើមផ្លូវ ចូលទៅ រោងចក្រអ៊ឹមនិងវ៉េ (M&V) ស្ថិតនៅក្នុងភូមិត្រពាំងចឹកសារ សង្កាត់-ក្រុងកំពង់
ឆ្នាំង ដោយដាក់ម៉ូតូចោល មិន បានដកសោរទុក ជាឱកាសល្អ ត្រូវលោកចោរជិះយកទៅបាត់
ដោយសុវត្ថិភាព ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៥០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា
ឆ្នាំ២០១៣ ។ ជនរងគ្រោះឈ្មោះ សាន សំ អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់
ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង ។ ម៉ូតូដែលចារយកទៅបាត់ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី
ឆ្នាំ២០០៩ ឡើងតែមឆ្នាំ២០១១ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-6196 ។

ជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុរូបគាត់រួម និងមិត្តភក្តិ ៣ទៅ៤នាក់
ជិះម៉ូតូ២គ្រឿង នាំគ្នាចូលច្រៀងខារ៉ាអូខេ យោះហោ 333 ក្រោយពីច្រៀងចប់ មិត្តភក្តិដែលរួមដំណើរ
បាននាំគ្នាជិះម៉តូ ត្រឡប់ មកផ្ទះមុន ដោយឡែករូបគាត់បាននាំនារីម្នាក់ ដែលជាកំណានចិត្តឌុបគ្នា
ទៅហូបប្រហិត ខណៈត្រឡប់មកវិញ ក៏ឈប់ចូលទៅឱបសាសងគ្នា ដោយចតម៉ូតូទុកក្បែរចិញ្ចើមផ្លូវ
ស្រាប់តែមានចោរ២នាក់ ជិះម៉ូតូមួយគ្រឿងមក ដល់ ប្លន់ម៉ូតូរបស់គេតែម្តង ។

សមត្ថកិច្ចកំពង់តែសង្ស័យថា ករណីខាងលើនេះ ម៉ូតូប្រហែលជាមិត្តិភក្តិរបស់គេជិះទៅបាត់ ឬក៍ជន
រងគ្រោះរវល់ តែឱបគ្នាភ្លេចគិត ធ្វើអោយចោរមានឱកាសលួចយកម៉ូតូទៅបាត់ បើករណីភ្ជង់ប្លន់ មូល
ហេតុអ្វីបានជាខ្សែក៥ជី ដែលគាត់ពាក់នៅនឹងក ពួកចោរមិនបានប្លន់យកទៅជាមួយ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ