កណ្តាល ៖ បុរសម្នាក់ បានស្លាប់ ដោយសារតែ ខ្យល់គរ នៅក្នុងព្រៃ កាលពីវេលា ម៉ោងប្រមាណ ១រសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤នេះ នៅចំណុច ក្នុងព្រៃល្បាស់ទួល អណ្ដូង ចម្ងាយពីផ្លូវ រទេះ40ម៉ែត្រ ភូមិកោះកែវលើ ឃុំកោះកៃវ ស្រុកល្វាឯម ខេត្តកណ្តាល។ មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ លី ព្រឿង អាយុ២៩ឆ្នាំ មានទីលំ នៅ ភូមិ-ឃុំ ព្រែកឫស្សី ស្រុកល្វាឯម ។
រាល់ថ្ងៃ ជនរងគ្រោះ បានផឹកស្រាស្រវឹងរាល់ថ្ងៃ។ មន្រ្តីនគរបាល មូលដ្ឋាន បានបន្តទៀតថា នៅម៉ោង៦ព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ ជនរងគ្រោះ បានជូនប្អូនស្រី បង្កើត ទៅកាប់អុស ដោយជិៈកង់មួយម្នាក់ទៅកន្លែងកើតហេតុ ដោយ មុនពេលទៅកាប់ អុសជនរងគ្រោះបានផឹកស្រា អស់៣០០រៀល ។
ពេលជិៈកង់ដល់ កន្លែងកាប់អុស ប្អូនស្រីឈប់ចាំ ជនរងគ្រោះ នៅកន្លែងកាប់អុសយូរ ពេកក៏ចូល ទៅកាប់អុសម្នាក់ឯង បានមួយបាច់ ក៏យកមកដាក់កង់ ជិៈមកផ្ទះ ហើយបានសួរអ្នកស្រុក តាមផ្លូវមានឃើញ បងប្រុសរបស់ ខ្លួនទេ ហើយអ្នកស្រុកថា មិនបាន ឃើញទេ ពេលទៅដល់ផ្ទះក៏មិន បានតាម រកដោយយកចិត្តទុកដាក់ ដែរ ដោយមូលហេតុ ជនរងគ្រោះទំលាប់ដើរ ផឹកស៊ីច្រើន មិនចូលផ្ទះ។
លុះព្រឹកឡើងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ឈ្មោះ ស៊ិន ដាវី ដែលមានផ្ទះជិត កន្លែង កើតហេតុ បានដើរចូលទៅ កាប់អុស ក៏៏ប្រទះឃើញ សាកសព ជនរងគ្រោះ ដេកស្លាប់នៅកន្លែង កើតហេតុ ។ ករណីនេះសមត្ថកិច្ចបានបង្កើត គណៈកម្មការធ្វើ កោសល្យ វិច្ឆ័យពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយសារ ខ្យល់គរ ពិតប្រាកដមែន។
មន្រ្តីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ក្រោយការសួរនាំពីបងប្អូន ជនរងគ្រោះត្រូវបានប្រពន្ធលែងអស់រយះពេល២ទៅ៣ឆ្នាំមកហើយ។ ជនរងគ្រោះរូបនេះ ធ្លាប់លើសឈាមឡើងដល់២០ទៀតផងហើយជនរងគ្រោះមិនសូវហូបបាយនោះឡើុយពោល គិតតែផឹកស្រា ។ មុនពេលកើហតុ គឺកាប់អុសជាមួយប្អូនស្រី ជនរងគ្រោះមិនបានហូបអ្វីនោះឡើយពោល ផឹកស្រាតែប៉ុណ្ណោះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល