CamNews

ព័ត៌មានជាតិ 

ផ្ទុះកូដកម្ម ពេលក្រុមហ៊ុន នាំពលករ ទៅជប៉ុនមួយ បោកប្រាស់

ភ្នំពេញ ៖ ពលករ ចំនួន២០០នាក់ ក្នុងនោះ ប្រុស ១៨០នាក់ កាលពីវេលា ម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ បាននាំគ្នា ធ្វើកូដកម្ម និងប្រមូលផ្ដុំតវ៉ា នៅមុខ ក្រុមហ៊ុន រៀនភាសាជប៉ុន ច្រកក្រោមស្លាក «អង្គការសម្ព័ន្ធការងារ កម្ពុជា អាស៊ាន» ដែលមានទី តាំងស្ថិត នៅបុរីហុងឡាយ ក្រុមទី១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយសារតែ ក្រុមហ៊ុនមួយនេះ ត្រូវបានសិក្ខាកាម ជាពលករ ចោទថា បោកប្រាស់ និងទាមទារ យកឯកសារ និងលុយមកវិញ ។

ពលករដែលចូលរួមតវ៉ា ខាងលើនេះ បាននិយាយថា ពួកគេសង្ស័យ ក្រុមហ៊ុន បណ្ដុះបណ្ដាល បើកបង្រៀន ភាសាជប៉ុន ក្នុងគោលបំណង នាំពលករទៅធ្វើការងារ នៅប្រទេសជប៉ុននោះ ជាក្រុមហ៊ុន បោកប្រាស់ និងគ្មានអាជ្ញាប័ណ្ណ ត្រឹមត្រូវទៀតផង ពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ។

ពលករទាំងនេះ បានទាមទារ សុំដកយក ឯកសារពាក់ព័ន្ធផ្ទាល់ ខ្លួនមកវិញ ក្រោយពី ប្រគល់ទៅ ឱ្យក្រុមហ៊ុន និងមួយសុំដកលុយ ១៥០ដុល្លារ ពីក្រុមហ៊ុនមកវិញ ក្រោយពីបង់ ជូននោះ ។

ក្រោយមានការតវ៉ា ខាងលើនេះ មន្ដ្រី អាវុធហត្ថ រាជធានីភ្នំពេញ បានអញ្ជើញ តំណាងពលករ ចំនួន១៥នាក់ និងនាយកក្រុមហ៊ុន ព្រមទាំងសហការីពីរនាក់ ទៅសួរនាំ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news