CamNews

ព័ត៌មានជាតិ 

អាជ្ញាធរ ខេត្តបាត់ដំបង ប្រារព្ធពិធីបុណ្យ វិសាខបូជា និងរាប់បាត ប្រគេនព្រះសង្ឃ១ ពាន់អង្គ នៅវត្តពោធិ៍វា

បាត់ដំបង៖ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៤ អាជ្ញាធរខេត្តបាត់ដំបង ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធ បានប្រារព្ធ ពិធីបុណ្យវិសាខបូជា និងរាប់បាត ប្រគេនព្រះសង្ឃ១ពាន់អង្គ នៅបរិវេណ វត្តពោធិ៍វាល ក្រោមវត្តមាន លោក ច័ន្ទ សុផល អភិបាល ខេត្តបាត់ដំបង ។ ពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរនានា ជុំវិញខេត្ត ប្រជាពល ពុទ្ធបរិស័ទ្ធ សិស្សានុសិស្ស ជាច្រើននាក់ទៀត។

ក្នុងពិធីនេះដែរពុទ្ធបរិស័ទ្ធ ព្រះសង្ឃ បាននាំគ្នាដង្ហែក្បួន ដែលមានតុបតែង លំអរថយន្ត មានផ្កាភ្ញី និងដាក់រូបព្រះពុទ្ធ ជាអមម្ចាស់គង់ប្រថាប់លើមានតួរអង្គ ព្រះពុទ្ធប្រសូត្រ ការត្រាស់ដឹង និងព្រះអង្គចូលបរិនិពាន្ត ពេលដង្ហែរជុំវិញ ក្រុង ហើយក្បួននោះបានចូលក្នុងវត្តវិញ ដើម្បីធ្វើពិធីរាប់បាតប្រគេន ព្រះសង្ឃចំនួន១ពាន់ ជាកិច្ចបង្ហើយបុណ្យ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Local news Star news Ent news