ក្រចេះ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ បុណ្យជួបជុំដ៏សប្បាយរីករាយ ដែលចូលមកដល់
នាវេលាម៉ោង ២ និង១៤នាទីរំលងអាធ្រាត្រឈានចូលថ្ងៃ៤ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែ
មេសា ឆ្នាំ២០១៣ បងប្អូនប្រជាពល រដ្ឋខ្មែរអាចទៅត្រាំទឹក ក្រោមជំនោរខ្យល់ដ៏សែនត្រជាក់ មិន
តែប៉ុណ្ណោះមានផ្តល់ការម៉ាស្សា បែបធម្មជាតិដោយ សត្វត្រីនៅក្នុងដងទន្លេមេគង្គទៀតផង។
លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលបានទៅលេងកម្សាន្តនៅ
រមណីយដ្ឋានធម្ម ជាតិ ជាមួយក្រុមគ្រួសារនាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា
ខណៈដែលរូបលោកកំពុងអង្គុយ ត្រាំទឹកលេងកម្សាន្តនោះ មានត្រីជាច្រើនបានហែលមកជញ្ជក់
និងបៀបជើងមានអារម្មណ៍ថាស្រួលខ្លួន និងប្រកប ដោយផាសុខភាព។
លោកបន្តថា បើនិយាយរឿងម៉ាស្សាបាតជើងដោយសត្វត្រី ធ្លាប់តែមាននៅឯខេត្តសៀមរាប ដោយ
ចំណាយ២ ដុល្លារក្នុងមួយម៉ោង ដោយឡែកនៅទឹកជួរព្រែកកាំពី មានត្រីធម្មជាតិក្នុងដងទន្លេមេគង្គ
ហែលមកម៉ាស្សាឲ្យដោយមិន ចំណាយថវិកានោះទេ។
លោក សយ សុភាព បានបន្តថា ខណៈដែលបុណ្យចូលឆ្នាំមិនទាន់មកដល់ផងនោះ មានបងប្អូន
ប្រជាពលរដ្ឋខ្មែរ និង ភ្ញៀវទេសចរបរទេសជាច្រើន បានធ្វើដំណើរទៅអង្គុយត្រាំទឹកកម្សាន្ត និងគយ
គន់ទឹកហូរ ជំនោរខ្យល់ និងដែន កោះ ដ៏ល្អប្រណីតមួយនេះជាបណ្តើរៗហើយ។
លោកសយ សុភាព បានសរសើរបង្កប់ដោយន័យរិះគន់ថា «នៅតំបន់ទេសចរណ៍អ្វីៗក៏ធម្មជាតិដែរ
សូម្បីតែផ្លូវ ចុះទៅលេងទឹកក៏ដីដែរ បើសិនជាមានភ្លៀង ឬទឹកវិញ អាចរអិល និងពិបាកធ្វើដំណើរជា
មិនខាន»។
ត្រង់ចំណុចនេះ លោក សយ សុភាព ចង់ឲ្យអាជ្ញាធរខេត្តក្រចេះ គួរគិតពីបញ្ហាផ្លូវធ្វើដំណើរឡើងចុះ
នៅតំបន់រមណី យដ្ឋានមួយនេះ គួរធ្វើយ៉ាងណា ធ្វើឲ្យបានកាន់តែប្រសើរថែមទៀត ដើម្បីសម្រួល
ដល់ភ្ញៀវទេសចរ ខណៈដែល ទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ។
ជាមួយគ្នានេះ បរិស្ថានវិញ ក៏ត្រូវបានលោក សយ សុភាព បញ្ជាក់ថា ហាក់ដូចជាមិនទាន់មានមន្រ្តី
បរិស្ថានចុះមករៀបចំ ក៏ដូចជាដាក់ធុងសំរាមឲ្យបានច្រើន ដើម្បីបំពេញតម្រូវការរបស់អ្នកទៅកម្សាន្ត
នោះទេ ដែលជាហេតុងាយ នឹងបង្កភាពកខ្វក់នៅតំបន់នេះ ពេលភ្ញៀវសម្រុកទៅលេងច្រើននោះ។
ដោយឡែកបង្គន់អនាម័យវិញ ដូចជាមាន តែមួយប៉ុណ្ណោះ ប្រហែលជាមិនបំពេញតម្រូវការអ្នកទៅ
កម្សាន្តបានទេ។
ទឹកជួរព្រែកកាំពី ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ទាក់ទាញស្ថិតក្នុងដងទន្លេមេគង្គ ដែលមានទឹកហូរ
ថ្លាយុងសែន ត្រជាក់ លាយឡំជាមួយដើមរៃពណ៌ខៀវស្រងាត់ អមដោយប្រជុំកោះតូចធំជាច្រើនគួរ
ជាទីគយគន់។ ជាពិសេស នាឱកាសសម្រាកលំហែកាយ ក្នុងពេលបុណ្យចូលឆ្នាំថ្មី ក្រុមគ្រួសារគ្រប់
ទិសទីអាចទៅអង្គុយលំហែកាយ ត្រាំទឹកដ៏ត្រជាក់ ស្តាប់សំឡេងទឹកហូរ និងគយគន់សម្រស់ធម្មជាតិ
ខៀវខ្ចី រំសាយរាល់ទុក្ខកង្វល់ ដែលកើតមាននាពេល ឆ្នាំចាស់។
ទឹកជួរព្រែកកាំពី ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ភូមិភាគឦសាន នៃរាជធានីភ្នំពេញ។
ប្រសិនបើធ្វើ ដំណើរពីរាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តកំពង់ចាម តាមផ្លូវជាតិលេខ៧ ប្រមាណ
ជា ១៥០គីឡូម៉ែត្រ យើង នឹងទៅដល់ផ្លូវបត់ដែលមានស្ថានីយ៍ប្រេងឥន្ធនៈមួយនៅក្នុងភូមិព្រះធាតុ។
ពេលដល់ផ្លូវបត់នេះ យើងត្រូវបន្ត ដំណើរលើផ្លូវលេខ ៧៣ ក្រាលកៅស៊ូ ឆ្ពោះទៅស្រុកឆ្លូងប្រវែង
ប្រមាណជា ១០០ គ.មទៀត នឹងដល់ទីរួមខេត្ត ក្រចេះ។ ពេលដល់ទីរួមខេត្ត យើងត្រូវបន្តដំណើរ
ប្រមាណជា ១៦គ.ម បន្ថែមទៀត លើផ្លូវលេខ៧ តាមដងទន្លេ ទើបទៅដល់តំបន់ទេសចរណ៍ធម្មជាតិ
មួយនេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល