តារាកូនពីរមានសម្រស់ស្រស់ស្អាត Cecilia Cheung(Zhang Bozhi) ត្រូវបានគេមើលឃើញថា
បានកែខ្លួនបានច្រើន ក្រោយមួយរយៈពេលបែកបាក់គ្រួសារ ប្រការនេះបានធ្វើអោយអ្នកគាំទ្រ
យល់ថា នាង និង Nicholas Tse អាចនឹងជួបជុំគ្នាឡើងវិញ។
Nicholas Tse និង Cecilia Cheung
ចាប់តាំងពីបានចែកផ្លូវជាមួយ Nicholas Tse មក ការងាររបស់ Cecilia Cheung ហាក់ដូចជាបាន
ផ្លាស់ប្ដូរច្រើនក្នុងរយៈពេលមួយឆ្នាំកន្លះមកនេះ នាងបានចូលរួមថតភាពយន្ដបានចំនួន ៦រឿង។
ប៉ុន្ដែកិត្តិយសរបស់នាងក៏មិនបានប្រសើរឡើងនោះដែរ ព្រោះថា ខ្សែភាពយន្ដដែលនាងបាន
សំដែង ភាគច្រើនគឺរកប្រាក់ចំណូលបានតិច ហើយនាងក៏ត្រូវបានគេចាត់ចូលក្នុងក្រុម "ថ្នាំពុល
លើគ្រែ"ទៀតផង។
ថ្មីៗនេះ Cecilia Cheung បានប្រកាសថា ខ្លួននឹងផ្អាកថតភាពយន្ដមួយឆ្នាំ ដើម្បីមានពេលថែទាំ
កូនទាំងពីរ ប៉ុន្ដែបើតាមប្រភពព័ត៌មានជិតស្និទ្ធជាមួយស្រីស្អាតនេះបានអោយដឹងថា នេះគ្រាន់
តែជា "ល្បិច"របស់ Cecilia Cheung ដើម្បីបានវិលមកជួបជុំជាមួយស្វាមីចាស់(Nicholas Tse)តែ
ប៉ុណ្ណោះ ជាក់ស្ដែងគឺ Nicholas Tse បានគេងមួយយប់នៅឯផ្ទះថ្មីរបស់នាង។
ក្រុមគ្រួសាររបស់ Nicholas Tse និង Cecilia Cheung
ការសង្ស័យខាងលើនេះត្រូវបានគេជឿថា អាចនឹងក្លាយជាការពិត នៅពេលគេបានដឹងថា ឥរិយា
បថរបស់ Nicholas Tse ជាមួយ Cecilia Cheung កំពុងផ្លាស់ប្ដូរទៅរកភាពវិជ្ជមាន។ កាលពីថ្ងៃ
ដែល Nicholas Tse រួមជាមួយនឹងអ្នកជំនួយការ បានទៅកាន់គេហដ្ឋានរបស់ Cecilia Cheung មុនពេលឡើងផ្ទះ Nicholas Tse បានប្រាប់អោយអ្នកជំនួយការរបស់ខ្លួនទៅមុន ព្រោះខ្លួននឹងត្រូវ
គេងនៅផ្ទះរបស់ Cecilia Cheung មួយយប់។
ដើម្បីប្ដេជ្ញា "តភ្ញាប់ចំណងស្នេហ៍" Cecilia Cheung បានខិតខំកែខ្លួនឡើងវិញ នាងបានបោះបង់
ទម្លាប់មួយចំនួន ដូចជា ជក់បារី ផឹកស្រាជាដើម ហើយនាងក៏ព្យាយាមបង្កើនចំណេះដឹងក្នុងការ
ធ្វើម្ហូបផងដែរ។ ចំណែកការរៀបចំផ្ទះរបស់ Cecilia Cheung ក៏ត្រូវបានគេជឿថា មានទាក់ទឹននឹង
អបិយជំនឿដើម្បីទាក់ទាញ Nicholas Tse ។
តើក្នុងពេលខាងមុខ Cecilia Cheung បានសមតាមបំណងដែរ ឬយ៉ាងណា? នេះគឺជាសំណួរដែល
ក្រុមអ្នកគាំទ្ររបស់ Cecilia Cheung និង Nicholas Tse កំពុងយកចិត្តទុកដាក់៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing