CamNews

ភាពយន្ត 

លោក Jackie Chan ត្រលប់មកវិញជាមួយកំពូលភ្នាក់ងារ 007 លោក Pierce Brosnan រឿង “ គេជានរណា ឬ The Foreigner

កំសាន្ត ៖ ជាមួយនឹងភាពល្បីល្បាញជុំវិញពិភពលោក តារាសម្តែងជើងចាស់ Jackie Chan ដែលយើងតែងហៅគាត់ថា ឈិនឡុង បានបង្កើតស្នាដៃធំៗជាច្រើនក្នុងវិស័យភាពយន្ត និងបានធ្វើការជាមួយតារាសម្តែងល្បីៗជាច្រើន។ ក្នុងភាពយន្ត "The Foreigner" ខាងមុខនេះ Jackie Chan នឹងសម្តែងជាមួយលោក Pierce Brosnan ដែល Jackie ដើរតួជាជនអន្តោប្រវេសន៍ឈ្មោះ Quan ហើយ Pierce ដើរតួជាមន្ត្រីរដ្ឋាភិបាលអង់គ្លេសឈ្មោះ Liam Hennessy។ បន្ទាប់ពីកូនស្រីរបស់គាត់បានស្លាប់ក្នុងអំពើរភេរវកម្មមួយ Quan ជឿជាក់ថា Hennessy ដឹងពីការសម្លាប់នេះ។ គាត់ខំប្រឹងតាមជួប Hennessy ដើម្បីដឹងពីរឿងរ៉ាវដែលបានកើតឡើង មិនថាប្រើវិធីណាក៏ដោយ។ មុននឹងហ្វេនទស្សនា Jackie Chan និង Pierce Brosnan វៃគ្នានៅថ្ងៃទី ៣០ ខែកញ្ញា ខាងមុខនេះ មកដឹងពីការធ្វើការរួមគ្នាដ៏ល្អបំផុតរវាង Jackie និង តារាហូលីវូដផ្សេងទៀត។

រឿង “ គេជានរណា ឬ The Foreigner “ កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ2D & 4Dx។




ទស្សនា Trailer នៅទីនេះ


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕


ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited 


Tags: The Foreigner Movie Article