ភ្នំពេញ ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ បានប្រកាស សាលក្រម ផ្តន្ទាទោស ស្រ្តីជនជាប់ចោទ ជនជាតិវៀតណាម ចំនួន២នាក់ ដាក់គុកម្នាក់ៗ រយៈពេល ២ និង៦ឆ្នាំ និងពិន័យជាប្រាក់ សម្រាប់ដាក់ចូលនៅ ក្នុងថវិកាជាតិ ទាក់ទងនឹង ករណី នាំក្មេងស្រី វៀតណាម ជាច្រើននាក់ នាំយកទៅវ៉ៃសិច ជាមួយពួកបុរសៗ ដែលនិយម ទិញសេវ៉ាផ្លូវភេទ នៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ ប្រព្រឹត្តនៅក្នុង រាជធានីភ្នំពេញ នៅក្នុង កំឡុងខែ មីនា ឆ្នាំ២០១៤។
លោក ម៉ុង មុនីសោភា ចៅក្រមជំនុំជម្រះ នៃ សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទទាំង២នាក់ ខាងលើនេះ មានឈ្មោះ ទី១- ឡេ ធីយីម ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិវៀតណាម និង ទី២- ឈ្មោះ ភឿង ធីម៉ាយសៀង ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិវៀតណាម ។
ជនជាប់ចោទទាំង២នាក់ ត្រូវបានតុលាការ សម្រេច ផ្តន្ទាទោស ដាក់គុកម្នាក់ៗ រយៈពេល ២ និង៦ឆ្នាំ និងពិន័យជា ប្រាក់ម្នាក់ៗ ចំនួន៥លានរៀល និងត្រូវបានចាប់ខ្លួន កាលកំឡុងខែមីនា ឆ្នាំ២០១៤៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល