CamNews

ព័ត៌មានជាតិ 

លោកយាយ ចំណាស់៧៥ឆ្នាំ ត្រូវជនមិនស្គាល់មុខ ដាក់ថ្នាំសណ្តំ យកចិញ្ចៀនមាស និងក្រវិលផ្លាកទីន

បន្ទាយមានជ័យ ៖ លោកយាយ និងចៅប្រុស ត្រូវបានជនខិលខូច បានមកដាក់ថ្នាំសណ្តំ និងបាន​ដោះ​យក ចិញ្ចៀនមាស១វង់ និងក្រវិលផ្លាកទីន១គូរ តែសំណាង មិនបាត់ ទ្រព្យនៅលើផ្ទះ។ ហេតុការណ៍នេះ ​បានកើតឡើង នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចភូមិ​ទួល​ពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

បើតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច បានប្រាប់ទៀតថា លោកយាយ និងចៅប្រុស កំពុងចាំផ្ទះ ចំណែកក្រុមគ្រួសារ ផ្សេងៗទៀត បាននាំទៅធ្វើការអស់ និងមិនដឹងថា មានជនខិតខូច មកដាក់ថ្នាំសណ្តំ មានគ្នាប៉ុន្មាននាក់នោះដែរ ។

លោកយាយរងគ្រោះ ឈ្មោះ សូ វុន អាយុ ៧៥ឆ្នាំ និងចៅប្រុស មានឈ្មោះផាន់ មករា អាយុ១២ឆ្នាំ រស់​នៅ ភូមិកើតហេតុខាងលើ បានបាត់បង់រួមមាន ចិញ្ជៀនមាសទម្ងន់២ជី និងក្រវិល ផ្លាកទីនមួយគូរ តែសំណាង ជនទាំងនេះ មិនបានបង្កឲ្យ អ្នករងរបួសអ្វីនោះឡើយ។ ក្រោយពីកើតហេតុ គេឃើញមានសមត្ថ​កិច្ច អ.ហ ចុះទៅស្រាវជ្រាវ និងបានតាម ប្រម៉ាញ់រកជនទាំងផងដែរ ដើម្បីយកមក ដាក់ទោស តាមផ្លូវច្បាប់៕



ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia Banteay Meanchey