CamNews

ប្លែកៗ 

ពាក្យចរចាមអារាមអំពីថ្ងៃវិនាសកម្មពិភពលោក ដោយសារ"បឹងឈាម"​នៅក្នុងប្រទេសអាមេរិច

ទឹកនៅក្នុងបឹងមួយក្នុងប្រទេស អាមេរិច បានប្តូរមកជាពណ៌ក្រហមដូចឈាម ដែលបានធ្វើ
អោយមនុស្សជាច្រើនមានជំនឿថានេះជាប្រថ្នូរប្រាប់មុនអំពីថ្ងៃវិនាសកម្មនៃផែនដី ។

Livescience បានផ្តល់ពត៌មានស្តីអំពីសភាពរាំងស្ងួតនៅរដូវក្តៅឆ្នាំ នេះបានធ្វើអោយបឹង
OC Fisher នៅក្នុងឧទ្យានជាតិ San Angelo នៃរដ្ឋ Texas មានសភាពថយចុះ ។ នៅក្នុងបឹង
មានពោពេញទៅដោយសាកសពត្រីជាច្រើន និងបានធ្វើអោយទឹកប្រែទៅជាពណ៌ក្រហម ។

រូបភាពដែលបង្ហាញពីពណ៌ទឹកនេះបានសុះសាយនៅលើ Forum ជាច្រើន និង យ៉ាងឆាប់
រហ័ស ។ ក្រោយពេលដែលបានឃើញនូវរូបភាពទាំងនេះ, លោក Paul Begley ជា
សាសនទូតម្នាក់នៅរដ្ឋ Indiana បានទទួលស្គាល់ថា នោះប្រហែលជាភស្តុតាងដែលបញ្ជាក់
ពីថ្ងៃវិនាសកម្មពិភពលោក នៅក្នុងសៀវភៅទំនាយ( សៀវភៅចុងក្រោយនៃគម្ពីរសញ្ញាថ្មី) ។
មនុស្សជាច្រើនទទួលស្គាល់តាមការបញ្ជាក់របស់លោក Paul Begley ។ បើតាមអាជ្ញាធរនៃរដ្ឋ
Texas បានធ្វើការបញ្ជាក់ថានោះគឺសកម្មភាពនៃ Chromatiaceae ជាប្រភេទបាក់តេរីម្យ៉ាង
ដែលអាចរស់នៅក្នុងទឹកដែលគ្មាន អុកស៊ីសែន ។

Begley មិនមែនជាបុគ្គលម្នាក់តំបូងគេដែលបានធ្វើការទោះទាយពីថ្ងៃវិនាសកម្ម នោះឡើយ
កាលពីកំឡុងខែ ឧសភា កន្លងទៅ Harold Camping អ្នកបង្កើតកម្មវិធីផ្សាយសំលេងតាមវិទ្យុ
Family Radio បានប្រកាសអោយដឹងថា ថ្ងៃ ២១ ឧសភា ២០១១ គឺជាថ្ងៃ នៃការវិនិច្ឆ័យ ។
នៅថ្ងៃនោះព្រះជាម្ចាស់នឹងយាងចុះមកផែនដី ដើម្បីមកនាំជំនឿចរចាមអារាមទាំងអស់ ឡើង
ទៅស្ថានសួគ៌ ។ Camping បានធ្វើការប៉ាន់ស្មានថាមានមនុស្សប្រមាណជា ២០០ លាននាក់
មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីឡើងទៅកាន់ស្ថានសួគ៌ នៅមុនថ្ងៃដែលផែនដីរងការ
បំផ្លាញ ។

ពិភពអ្នកប្រាជ្ញមិនមានជំនឿលើអ្វីដែលលោក Camping បាននិយាយនោះឡើយពីព្រោះ
កន្លងមកមានពត៌មានជាច្រើនដែលបានបង្ហាញពីថ្ងៃវិនាសកម្មរបស់ពិភពលោក តែគេពុំដែល
ឃើញក្លាយជាការពិតនៅឡើយ ៕

(ពី vnexpress)
រដ្ឋា

Tags: