នៅក្នុងពិភពសិល្បៈ មានតារាច្រើនណាស់ដែលបានធ្វើការវះកាត់កែសំរស់របស់ខ្លួន ដើម្បី
អោយកាន់តែស្អាតនិងទទួលបានភាពទាក់ទាញកាន់តែខ្លាំងពីសំណាក់អ្នកគាំទ្រ ។ មិនត្រឹម
តែតារាប៉ុណ្ណោះទេ សូម្បីតែបុគ្គលល្បីៗមួយចំនួនក៏ទទួលយកសេវាកម្មនេះផងដែរ ។ មាន
សំនួរជាច្រើនចោទសួរថាតើអ្នកទាំងនោះដែលបានគិតទៅដល់គុណវិបត្តិ នៃការវះកាត់នោះ
ដែររឺទេ ? មានមតិមួយចំនួនបានតបវិញថា ពួកគេមិនសូវខ្វល់ប៉ុន្មានទេ ដោយសារតែគេ
មានជំនឿជាក់ទៅលើបច្ចេកវិទ្យាសម័យថ្មី ដែលមានការវិវឌ្ឈន៍ទៅមុខជានិច្ច ហេតុនេះ
ចំពោះគុណវិបត្តិ រឺការថ្លោះធ្លោយមានការកើតឡើងតិចតួចបំផុត ។
ប្រសិនជាប្រិយមិត្តក៏មានគំនិតគិតថាយ៉ាងនោះដែរ ចូរក្រឡេកមើលរូបខាងក្រោមនេះ
ជាមួយ Camnews ដូចតទៅ ៖
ក្លៀករបស់តារាចំរៀង Christina Aguilera មានបញ្ហាក្រោយពេលធ្វើការវះកាត់
តារា Amanda Lepore ដំបូងគឺជាបុរស ក្រោយមកក៏សំរេចចិត្តកែភេទទៅជាស្រី ហើយនេះ
ជារូបភាពក្រោយពេលធ្វើការកែភេទ ។
សុដន់ របស់តារាភាពយន្ត Vivica Fox បន្ទាប់ពីការវះកាត់
បបូរមាត់ របស់តារាចំរៀងដ៏ល្បីឈ្មោះ Paris Hilton មានសភាពហើម
មុខមាត់ត្រូវបានផ្លាស់ប្តូរដោយការវះកាត់
ផ្ទៃមុខរបស់តារាជនជាតិ ហុងគ្រី បន្ទាប់ពីបានធ្វើការវះកាត់
សុដន់ របស់តារា Tori Spelling ក្រោយពេលវះកាត់
សាច់ក្រោមក្លៀក របស់ Victoria Beckham មានសភាពយារធ្លាក់បន្ទាប់ពីវះកាត់
មុខមាត់ប្រៀបបានមុខរបស់ តុក្កតា ក្រោយពេលវះកាត់
មុខមាត់របស់តារា Rose McGowan
គ្រោះថ្នាក់នៃការវះកាត់កែសំរស់ របស់តារា Nikki Cox
តារាសំដែង Joan Van Ark ជាមួយផ្ទៃមុខគួរខ្លាច
ជាចុងក្រោយ Camnews សូមផ្តល់ជាដំបូន្មានដល់ប្រិយមិត្តទាំងអស់ សូមពិចារណាអោយ
បានល្អិតល្អន់មុននឹងសំរេចចិត្តធ្វើការ វះកាត់កែសម្ផស្ស ពីព្រោះថាសំរស់របស់មនុស្ស ពី
ធម្មជាតិគឺជាអំណោយប្រសើរណាស់សំរាប់យើងម្នាក់ៗ ។ បើសិនជាមានករណីដូចខាងលើ
នឹងអាចជះឥទ្ធិពលយ៉ាងខ្លាំងសំរាប់យើងម្នាក់ៗ មិនត្រឹមតែប៉ុណ្ណោះការវះកាត់នេះ វាប្រឈម
មុខខ្លាំងណាស់ជាមួយនឹងគ្រោះថ្នាក់ជាយថាហេតុ ៕
(ពី Zing)
យ៉ាវីន