CamNews

ប្លែកៗ 

អាមេរិកនាំចង្គឹះចេញទៅប្រទេសចិន

ការខ្វះខាតចង្កឹះនៅប្រទេសចិន បានក្លាយទៅជាឱកាសដ៏ល្អសំរាប់ក្រុមហ៊ុន អេមេរិកមួយនៅ​
ពេលគេចាប់ផ្តើមការនាំចេញចង្កឺះម៉ាក់ �Made in USA� រាប់លានគូទៅប្រទេសអាស៊ីននេះ។

តាមប្រភពព័ត៌មានកាសែត Telegraph បានឲ្យដឹងថា ក្រុមហ៊ុនចង្កឹះ Georgia ដែលមាន
ទីស្នាក់ការនៅរដ្ឋ Georgia (អាមេរិក)​ កំពុងផលិតចង្កឹះជិត២លានគូរាល់ថ្ងៃ។ ការផលិត
ចង្កឹះរបស់ក្រុមហ៊ុននេះគឺត្រូវបានធ្វើជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ដើម្បីឆ្លើយតបនូវតម្រូវការ​របស់ទីផ្សារដែលដ៏ធំធេងនៅប្រទេសចិន។

តាមការស្ថិតិមួយបានបង្ហាញឲ្យដឹងថា នៅប្រទេសចិន អ្នកផលិតក្នុងស្រុក​កំពុងឲ្យផលិត
ចង្កឹះ​ចំនួន ៦៣.០០០លានគូជារៀងរាល់ឆ្នាំ។ ក្នុងស្ថានភាពកង្វះខាត​ឈើសំរាប់ផលិត​
ចង្កឹះនៅប្រទេសចិនពេលបច្ចុប្បន្ននេះ ដើមឈើទាលដ៏ច្រើននៅរដ្ឋ Georgia នឹងក្លាយ​
ជាជម្រើសដ៏ប្រសើរបំផុតសំរាប់ការផលិតចង្កឹះត្រង់ ទន់ និងពណ៌ភ្លឺ។ ចំណាយដើម្បី
ផលិតចង្កឹះ "Made in USA" មួយគូនេះត្រឹមតែ ១Penny (គឺ១/១០០ដុល្លារ)។ លោក Jae
Lee ដែលជានាយកក្រុមហ៊ុនចង្កឹះ Georgia ជនជាតិអាមេរិកមានដើមកំណើតនៅប្រទេស
កូរ៉េរូបនេះ បានឲ្យដឹងថា៖ នៅពេលខ្ញុំបើក ក្រុមហ៊ុននេះ មិត្តភ័ក្ត​និង​គ្រួសារគិតថាខ្ញុំឆ្កួត​ដោយបំណង់ផលិតចង្កឹះ​នៅអាមេរិក។ ក៏ប៉ូន្តែខ្ញុំបាន​បញ្ជាក់ឲ្យគេដឹងថា​រឿងនោះ​អាច​
ក្លាយទៅជាការពិត។
ក្រុមហ៊ុនចង្កឹះ Georgia សង្ឃឹមថាដល់ចុងឆ្នាំនេះគេអាចនាំចេញឲ្យបានចង្កឹះ"Made in USA"
ចំនួន ១០លានគូជារៀងរាល់ថ្ងៃ។

ប្រភព៖ vnn.
ដោយ៖ មិនា.

Tags: