CamNews

ព័ត៌មានជាតិ 

សម្ដេចតេជោ ហ៊ុន សែន ៖ វិធានការ មិនជម្លៀស ប្រជាពលរដ្ឋកម្ពុជា ចេញពីកូរ៉េ ជាការសម្រេចចិត្ដ ដ៏ត្រឹមត្រូវ

- លោក ហេង សួរ៖ ប្រជាពលរដ្ឋខ្មែរ នៅកូរ៉េ បន្តធ្វើការដោយ សប្បាយរីករាយ ដូចពលរដ្ឋកូរ៉េ

ព្រៃវែង ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចាត់ទុកថា វិធានការដ៏ម៉ឺងម៉ាត់ និងច្បាស់លាស់
របស់រាជរដ្ឋាភិ បាល ដោយមិនបានជម្លៀសប្រជាពលរដ្ឋ ពលករ និងមន្ដ្រីស្ថានទូត ចេញពីកូរ៉េខាង
ត្បូង គឺជាការសម្រេចចិត្ដដ៏ ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ។ 

ក្នុងពិធីអញ្ជើញចូលរួម ក្នុងវិស័យពុទ្ធចក្រមួយ ស្រុកស្វាយអន្ទរ៍ ខេត្ដព្រៃវែង នា ព្រឹកថ្ងៃទី២២ ខែ
មេសា ឆ្នាំ២០១៣ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេច ចិត្ដ
ដ៏ត្រឹមត្រូវ ដែលមិនបានជម្លៀសប្រជាពលរដ្ឋខ្មែរ ពលករ និងមន្ដ្រីទូតចេញពីប្រទេសកូរ៉េ បើទោះបី
មានការ រិះគន់តាមប្រព័ន្ធហ្វេសប៊ុក ថាជារាជរដ្ឋាភិបាលពុំមានចំណាត់ការទាល់តែសោះ ចំពោះ
បញ្ហានេះ។

សម្ដេចនាយក រដ្ឋមន្ដ្រីបានលើកឡើងថា បើសិននៅពេលនោះរាជរដ្ឋាភិបាលជម្លៀសប្រជាពលរដ្ឋ
ពលករ ក៏ដូចជាមន្ដ្រីស្ថានទូត ចេញពីកូរ៉េ ដូច្នេះនៅពេលនេះ គឺការខុសឆ្គង ហើយនិងធ្វើឱ្យទំនាក់
ទំនងកម្ពុជា-កូរ៉េ ធ្លាក់ចុះ ព្រោះតែពេលមាន បញ្ហា មិត្ដរត់ចោលមិត្ដ ។ ប៉ុន្ដែអ្វីៗដែលរាជរដ្ឋាភិបាល
បានគិតគូរ និងដាក់វិធានការដោះស្រាយ គឺជារឿងត្រឹម ត្រូវ។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រីក៏បានកោតសរសើរ ចំពោះគណៈប្រតិភូកម្ពុជា ដែលបានធ្វើ
ដំណើរទៅកាន់ ប្រទេសកូរ៉េជួបជាមួយប្រជាពលរដ្ឋ និងពលករនៅទីនោះ។

លោកហេង សួរ អគ្គនាយក និងជាប្រធានអង្គភាពរដ្ឋបាលនិងហិរញ្ញវត្ថុ នៃគណៈកម្មាធិការបណ្តុះ
បណ្តាល និងបញ្ជូនពលករទៅបរទេស នៃក្រសួងការងារ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅ
ថ្ងៃទី២២ ខែមេសា ឆ្នាំ២០ ១៣ថា ពលករ និង និស្សិត ប្រជាពលរដ្ឋ និងមន្រ្តីទូត ដែលកំពុងបំពេញ
ការងារ និងសិក្សានៅប្រទេសកូរ៉េ បានបន្តការងារ ក៏ដូចជាការសិក្សារបស់ខ្លួនជាធម្មតា ពោលពួក
គាត់អស់ មិនមានការព្រួយបារម្ភពាក់ព័ន្ធនឹងបញ្ហានៅឧបទ្វីបកូរ៉េ ទៀតឡើយ។

បើតាមលោក ហេង សួរ ក៏បានឲ្យដឹងផងដែរ ក្នុងរយៈពេលជាង១០ថ្ងៃនៅប្រទេសកូរ៉េ លោកបាន
ចុះជួបជាមួយ ពលករ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ជាង២.០០០នាក់ និងបានធ្វើដំណើរទៅកាន់៥តំបន់
ដោយជួបជាមួយប្រធានសហ គមន៍មួយចំនួន ដើម្បីធ្វើចាត់ពួកគាត់ធ្វើជាជនបង្គោលសម្រាប់ទំនាក់
ទំនង ក្នុងករណីណាមួយ ដែលអាចកើត ឡើងជាយថាហេតុនោះ ។

លោកបានបញ្ជាក់ថា «បងប្អូនខ្មែរយើងសុខសប្បាយ និងប្រកបកិច្ចកាធម្មតា ដូចជនជាតិកូរ៉េដែរ។
សង្រ្គាមនឹងមិន កើតឡើងឡើយ តែប្រសិនបើជាមាន រាជរដ្ឋាភិបាលនឹងមានវិធានការណ៍ទាន់ពេល
វេលា ដូច្នេះសូមបងប្អូនកុំ បារម្ភ រាជរដ្ឋាភិបាលនៅតែបន្តតាមដាន និងផ្តល់ព័ត៌មានបន្ថែមទៀត ប្រ
សិនមានអ្វី ប្រែប្រួលនោះ»។

លោក ហេង សួរ បន្តថា ប្រជាពលករ និងនិស្សិតខ្មែរ បាននាំគ្នាសម្តែងភាពសប្បាយត្រេកអរ និងអរ
គុណយ៉ាងខ្លាំង ចំពោះនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលគិតដល់សុខសុវត្ថិភាព
របស់គាត់។

បើតាមការបញ្ជាក់ពីលោក ហេង សួរ ពលករខ្មែរ ដែលកំពុងបំពេញការងារនៅប្រទេសកូរ៉េខាងត្បូង
នាពេលបច្ចុប្បន្នមានរហូតដល់ ២៣.០០០នាក់៕

លោក ហេង សួរ ជួបជុំជាមួយប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ