CamNews

ព័ត៌មានជាតិ 

អតិថិជនធនាគារ អេស៊ីលីដា ខកចិត្តពេលដក បានលុយរឆេចរឆូច

ភ្នំពេញៈ អតិថិជនធនាគារអេស៊ីលីដាម្នាក់ បានថតបង្ហោះ ក្រដាស់ប្រាក់ ២០ដុល្លារមួយសន្លឹក មាន
សភាពរឆេច រឆូច រួមនឹងអក្សរធំៗ ដោយរិះគន់ថា ធនាគារមិនទទួលខុសត្រូវ ព្រមទាំងអំពាវនាវឲ្យ
អតិថិជនអេស៊ីលីដាដទៃទៀត ប្រុងប្រយ័ត្នឲ្យបានខ្ពស់ពេលដកលុយពីម៉ាស៊ីន ATM។

លោក ឌី ឡាង អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះរូបភាពមួយសន្លឺកនៅក្នុងគណ
នេយ្យរបស់ ខ្លួន ដោយបានបង្ហាញនូវអារម្មណ៍សោកស្តាយ ព្រមទាំងរិះគន់ថា ធនាគារអេស៊ីលីដា
គ្មានការទទួលខុសត្រូវ និង អំពាវនាវឲ្យអតិថិជនអេស៊ីលីដាដទៃទៀត ប្រុងប្រយ័ត្នឲ្យបានខ្ពស់ពេល
ដកលុយពីម៉ាស៊ីន ATM។

លោក ឌី ឡាង បានធ្វើការអត្ថាធិប្បាយថា រូបគាត់បានដកប្រាក់ពីម៉ាស៊ីន ATM នៅក្នុងខេត្តស្វាយរៀង
ចំនួន២០ ដុល្លារ តែដោយសារតែក្រដាស់មានសភាពរឆេចរឆូច គាត់ក៏បានយកមកប្តូរវិញ តែបុគ្គលិក
ធនាគារប្រកែកមិន ព្រមប្តូរឲ្យគាត់នោះទេ។ «សូមបងប្អូនមានការប្រុងប្រយ័ត្ន និងក្រដាស់ប្រាក់ដុល្លារ
ដាច់ ខណៈបងប្អូនដក លុយពីម៉ាស៊ីន ATM។ ថ្ងៃនេះ យើងទទួលក្រដាស់ប្រាក់ម្ភៃដុល្លារដាច់ ថ្ងៃស្អែក
យើងនឹងទទួលក្រដាស់ហាសិបដុល្លារ ឬមួយរយដុល្លារដាច់ជាមិនខាន»។

ពាក់ព័ន្ធនឹងការចោទប្រកាន់យ៉ាងសុសសាយតាមបណ្តាញទំនាក់ទំនងសង្គមខាងលើនេះ ប្រធាន
សាខាធានាគារ អេស៊ីលីដា ខេត្តស្វាយរៀង លោក តុល ថុល បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន
ដើមអម្ពិល តាមទូរស័ព្ទនាល្ងាច ថ្ងៃទី១១ ខែឧសភា ដោយច្រានចោលថា រឿងពិតវាមិនដូចអ្វី ដែល
បានចោទប្រកាន់ និងផ្សព្វផ្សាយតាមបណ្តាញ សង្គមមួយនេះឡើយ។

លោក តុល ថុល បានបន្តថា តាមពិតទៅអតិថិជនរបស់ខ្លួន ដែលបានបង្ហោះវាយប្រហារធនាគារនេះ
បានដកប្រាក់ពីម៉ាស៊ីន ATM តាំងពីថ្ងៃទី២ ខែឧសភា លុះ៦ថ្ងៃក្រោយ ពោលគឺនៅថ្ងៃទី៨ ខែឧសភា
ទើបយកលុយមក បង្ហាញបុគ្គលិកធនគារ និងសុំប្តូរលុយវិញ ដូច្នេះខាងធនាគារមិនអាចប្តូរឲ្យបាន
នោះទេ ព្រោះមិនដឹងលុយមកពី ខាងណាឡើយ។

នាយកធនាគារអេស៊ីលីដា ប្រចាំខេត្តស្វាយរៀងរូបនេះ បានបញ្ជាក់ថា រាល់អតិថិជន ដែលបានដក
ប្រាក់ពីម៉ាស៊ីន ATM មានបញ្ហាជាប់ ឬរហែក ហើយយកមកប្តូរភ្លាមៗ ធនាគារមិនដែលបដិសេធនោះ
ទេ។

លោក តុល ថុល បន្តបញ្ជាក់ថា «យើងមានឃ្លាំងប្រាក់ យើងអត់ដែលដាក់លុយចាស់ៗនោះទេ ព្រោះ
វាដកអត់ ចេញ អាចរមូជាប់នឹងម៉ាស៊ីន ATM តែម្តង»។

ទោះបីជាយ៉ាងណា បញ្ហានេះ ត្រូវបានលោក តុល ថុល រៀបចំឯកសារពាក់ព័ន្ធទាំងអស់ បញ្ជូនទៅ
ក្រុមប្រឹក្សាច្បាប់ នៃធនាគាររបស់ខ្លួន តែចំណាត់ការយ៉ាងណា មិនទាន់ដឹងនៅឡើយទេ។

លោក ក៏បានទទូចឲ្យអតិថិជនរបស់ខ្លួន ដែលបានបង្ហោះរូបភាពខាងលើ បញ្ជាក់ឲ្យបានច្បាស់លាស់
ដូចជាកាល បរិច្ឆេទកើតហេតុ កុំបង្ហោះទាំងភាពមិនច្បាស់លាស់ ព្រោះធ្វើឲ្យសាធារណជនយល់ច្រឡំ
និងប៉ះពាល់ដល់កិត្តិ យសធនាគារ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ