(បរទេស)៖ Jung Ga Eun តារាសម្តែងកូរ៉េម្នាក់ដែលទើបនឹងសម្រាលបានបុត្រីដ៏គួរឲ្យស្រឡាញ់ម្នាក់កាលពីពីរបីខែកន្លងទៅនេះ ហើយនាងក៏បានបង្ហោះរូបភាពបំបៅទឹកដោះកូននៅលើ Instagram ផងដែរ។
ទោះបីជា Jung Ga Eun ពេញចិត្តនឹងអ្វីដែលនាងកំពុងធ្វើក៏ដោយប៉ុន្តែទង្វើដែលនាងបំបៅដោះកូននៅទីសាធារណៈក៏នៅតែត្រូវមហាជនរិះគន់ខ្លាំងហើយនៅគណនីបណ្តាញសង្គម របស់តារាស្រីរូបនេះក៏ទទួលបានសារមិនល្អដែរចំពោះរូបថតបំបៅដោះកូនបែបសាមញ្ញរបស់នាង។
ការបំបៅ ដោះកូននៅទីសាធារណៈត្រូវបានប្រទេសជាច្រើនចេញច្បាប់ការពារដល់ស្ត្រីគឺអាចធ្វើបែបនេះបា នមិនថានៅកន្លែងធ្វើការឬកន្លែងសាធារណៈទេ ព្រោះវាជារឿងធម្មជាតិ មិនមែនជាការអាម៉ាស់ឡើយតែក៏មានប្រទេសខ្លះយល់ខុសគ្នាដែរដូចជា កាណាដា អាមេរិក អូស្ត្រាលី កូរ៉េ ជាដើម មិនតម្រូវឲ្យស្ត្រីបំបៅដោះកូនតាមកន្លែងសាធារ ណៈឡើយ។
ទោះជាយ៉ាងណាក៏មានការចោទសួរបែបសាមញ្ញថា ហេតុអ្វីក៏បុរសអាចបញ្ចេញដោះបាន តែម៉េចក៏គិតថាស្ត្រីធ្វើមិនបាន?



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង