CamNews

តារា 

នាង Jung Ga Eun ត្រូវ​​​មហា​ជន​​​រិះ​​​គន់ បន្ទាប់​​​ពី​​​បង្ហោះ​​​រូប​​​កំពុង​​​បំបៅ​​​ដោះ​​កូន​នៅ

(កូរ៉េ)៖ តារាស្រីកូរ៉េ Jung Ga Eun កំពុងទទួលរងការរិះគន់ ពីសំណាក់មហាជនជាខ្លាំង បន្ទាប់ពីនាងបំបៅទឹកដោះកូន នៅទីសាធារណៈ ហើយបង្ហោះនៅលើ Instaagram កាលពីថ្ងៃទី១១ សីហា កន្លងទៅនេះ។

ទោះបីយ៉ាងណា Jung Ga Eun  ពិតជារីករាយ ដែលកូនស្រីនាងទើបនឹងកើត ត្រូវបានក្រុមអ្នកគាំទ្ររៀប ចំពិធីកំណើតឲ្យ កាលពីបីថ្ងៃកន្លងទៅនេះ ប៉ុន្តែក៏មានអ្នកខ្លះមិនជួយគាំទ្រ បែរជារិះគន់តារាស្រីរូបនេះទៅវិញ ដែលនាងយករូបភាពបំបៅទឹកដោះ កូនបង្ហោះលើបណ្តាញសង្គម។

Jung Ga Eun គិតថា នេះជារឿងធម្មតា ដែលនាងត្រូវបំបៅទឹកដោះកូន ហើយការថតរូបខ្លួនឯងបំបៅ ដោះកូនបង្ហោះលើ Instagram នោះជារឿងឯកជន របស់នាងគ្មានអ្វីខុសទាស់ឡើយ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង