CamNews

ព័ត៌មានជាតិ 

រថយន្ដ ដឹកទឹកកក បុកអ្នកជិះម៉ូតូ ធ្លាយពោះវៀនស្លាប់ នៅស្រុកកៀនស្វាយ

ភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្រោយពីរថយន្ដដឹកទឹកកក បានបើក
បុកអ្នកជិះម៉ូតូ ពេលឆ្លងផ្លូវចេញពីផ្ទះ កាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣
ស្ថិតនៅលើកំណាត់ផ្លូវជាតិ លេខ១ ភូមិស្តៅកន្លែង ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ខណៈដែលបុរសម្នាក់ កំពុងជិះម៉ូតូហុងដា
សេ១២៥ មួយ គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Q-1541លើកំណាត់ ផ្លូវជាតិលេខ១ ស្រាប់
តែដល់ចំណុចកើតហេតុ ក៏ ត្រូវរថយន្តដឹកទឹកកក បើកបុកចំពាក់កណ្តាល ម៉ូតូ បណ្ដាលឱ្យជនរង
គ្រោះប៉ើង អូសលើទ្រូងផ្លូវ ប្រមាណជាង ១០ម៉ែត្រ ធ្លាយពោះវៀន ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ក្រោយបង្កគ្រោះ ថ្នាក់ចរាចរ អ្នកបើករថយន្ដ បាន បើករត់គេចខ្លួន ដោយបានទុក រថយន្ដចោល នៅ
កន្លែងកើតហេតុ ។

យោងតាម សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា រថយន្ដបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ត្រួយចេក ពាក់
ស្លាកលេខ ភ្នំពេញ 3A-9832 ។

បើយោងតាម សមត្ថកិច្ច ជនរងគ្រោះ ឈ្មោះ សាត់ ប៊ុនធឿន អាយុ ២៣ ឆ្នាំ ស្នាក់នៅភូមិស្តៅកន្លែង
ស្រុកកៀន ស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះ ជិះម៉ូតូឆ្លងផ្លូវពីត្បូងទៅជើង ខណ:ឆ្លងបានពាក់
កណ្តាលផ្លូវ ស្រាប់តែ រថយន្ត ដឹកទឹកកក ដែលបើកបរក្នុងល្បឿនយ៉ាងលឿន ពីលិចទៅកើត ពោល
គឺពីភ្នំពេញទៅអ្នកលឿង ហើយបុកចំពាក់កណ្តាលម៉ូតូជាប់ក្រោមរថយន្ត អូសជាង១០ម៉ែត្រ បណ្តាល
ឲ្យជនរងគ្រោះធ្លាយពោះវៀនស្លាប់នៅនឹងកន្លែងតែម្តង។ បន្ទាប់ពីកើតហេតុ អ្នកបើករថយន្តបង្ក បាន
ចុះរត់គេចខ្លួនបាត់ ដោយទុករថយន្តចោលនៅ នឹងកន្លែងកើតហេតុ។

សមត្ថកិច្ចបានបញ្ជាក់ថា ម៉ូតូជនរងគ្រោះ និងរថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចធ្វើការ វាស់វែងអូស
យកទៅរក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ  រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែក
សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ