CamNews

តារា 

សារាយ សក្ខណា ទឹកភ្នែក​រលីងរលោង ពេល​រំឭក​រឿង ចេញ​ទៅ​រស់​នៅ​អាមេរិក

ភ្នំពេញៈ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ “អប្សរា Award” កាលពីយប់ទី៣ ធ្នូ នេះ អ្នកនាង សារាយ សក្ខណា បានបង្ហើបឲ្យដឹង ក្រោយពីនាងឡើង ទទួលពានរង្វាន់ ក្នុងកម្មវិធីទាំងអួលដើមក ថាពាន រង្វាន់នេះ ជាសា្នដៃចុងក្រោយ សម្រាប់នាងហើយក្នុងវិថីសិល្បៈ ព្រោះថានៅសល់ ពេលត្រឹមតែ កន្លះ ខែទៀតប៉ុណ្ណោះ នាងនឹងត្រូវចេញទៅ រស់នៅជាមួយស្វាមី នៅអាមេរិកហើយ ។

បន្ទាប់ពីតារាស្រី សម្បុរខ្មៅស្រអែម អ្នកនាង សារាយ សក្ខណា ត្រូវបានពិធីករ-ពិធីការិនី ប្រកាសថា នាងបានទទួលពានរង្វាន់ ជាតារាឆ្នើម ប្រចាំឆ្នាំ ២០១៣ បានធ្វើឲ្យស្រីស្រស់រូបនេះ បង្ហាញពីអារម្មណ៍ អរស្ទើរហោះ ព្រោះតែមិនជឿថាខ្លួនអាចទទួល បានពានរង្វាន់មួយនេះ ក្នុងចំណោមតា រាប្រុសស្រីល្បី ឈ្មោះដល់ទៅ២០ដួង ។

ស្ថិតនៅក្នុងសំលៀកបំពាក់ រ៉ូបពណ៌ខ្មៅឆ្លុះសាច់ អ្នកនាង សារាយ សក្ខណា បានថ្លែងលាយឡំនឹង សំឡេងអួលដើមករ និយាយស្ទើរមិនចេញថា “ នេះជាស្នាដៃ និងជាពានរង្វាន់ ដែលខ្ញុំទទួលបានចុង  ក្រោយ សម្រាប់ការងារសិល្បៈរបស់ខ្ញុំ ព្រោះថា នៅសល់ត្រឹមតែ២ អាទិត្យទៀត ប៉ុណ្ណោះ ខ្ញុំត្រូវចេញ ទៅរស់នៅអាមេរិក ជាមួយស្វាមី ” ។

ជាមួយគ្នានោះ តារាសម្តែងឆ្នើម អ្នកនាង សារាយ សក្ខណា ក៏មិនភ្លេចអរគុណទៅដល់ អ្នកគាំទ្រ ដោយ នាងបាននិយាយ លាយឡំទឹកភ្នែក រលីងរលោងថា បើសិនជាគ្មាន ការគាំទ្រពី បងប្អូនទស្សនិកជន និង អ្នកគាំទ្រ នាពេលកន្លងមកទេ នាងក៏មិនអាចមានថ្ងៃនេះ មានឈ្មោះបោះសំឡេងដូច ក្លាយជាតារាស្រី ឆ្នើម ក្នុងកម្មវិធីនេះដែរ “ដូច្នេះអ្វីដែលខ្ញុំ ចង់និយាយពេលនេះ គឺអរគុណច្រើន មែនទែន សម្រាប់គ្រប់ យ៉ាងកន្លង មកថ្ងៃនេះខ្ញុំមានអារម្មណ៍ រំភើបចិត្តខ្លាំងមែនទែន..! ” ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: saray sakhena entertainment khmer star actress mc