រឿងភាគកូរ៉េថ្មី « Hwayugi » ដែលផ្អែកទៅរឿងបុរាណចិន «ដំណើរឆ្ពោះទៅ ទិសខាងលិច ស៊ុន អ៊ូខុង» កំពុងតែទទួលបានការគាំទ្រ និងការទស្សនាជាច្រើនពីសំណាក់ទស្សនិជនជាតិ និងអន្តរជាតិ ពីមួយភាគទៅ មួយភាគ។
នៅក្នុងរឿងភាគនេះ លោក Lee Seung Gi បានសម្តែងជាតួ « Son Oh Gong» ដែលចូលចិត្តបង្ករឿង ខណៈពេលដែល កញ្ញា Oh Yeon Seo សម្តែងជាតួ « Jin Sun Mi» ដែលគេស្គាល់ថាជា Sam Jang។ នាងគឺជាមនុស្សធម្មតា តែអាចមើលឃើញបិសាច និងព្រលឹងកំណាច។
អ្វីដែលពិសេសក្នុងរឿងភាគនេះ គឺ Son Oh Gong បានលង់ស្រលាញ់ Sam Jang បន្ទាប់មកក៏សារភាពស្នេហ៍ចំពោះនាង។ ភាពផ្អែមល្ហែមបានកើតមានឡើង នៅពេលដែល Son Oh Gong បានទៅជួយសង្រ្គោះ Sam Jang រាល់ពេលដែលនាងមានបញ្ហា។
រឿងភាគនេះមានចំនួន ២៩ ភាគ ដែលកំពុងចាក់បញ្ជាំងនៅលើបុស្តិ៍ទូរទស្សន៍ TVN និង Netflix រៀងរាល់ថ្ងៃសៅរ័ និងអាទិត្យ វេលាម៉ោង ៩ យប់ (ម៉ោងនៅប្រទេសកូរ៉េ) ៕
ប្រភព៖ soompi
នៅថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ រឿងមួយដែលអ្នកទាំងអស់គ្នាមិនគួររំលងនោះ គឺរឿង "ក្រុមស៊ើបអង្កេតកំពូលកូរ" វគ្គ៣ ដែលធានាថា.......
គ្រាន់តែអ្នកលឺថាបន្ទប់ជួល រឿងទី ១ ដែលអ្នកនឹកឃើញគឺតើនៅក្នុងបន្ទប់មួយនេះ ធ្លាប់មានរឿងមិនល្អអ្វីកើតឡើង ដែរឬទេ.......
អ្នកដឹកនាំដ៏ល្បីរបស់រឿង Monster Hunt នឹងនាំអ្នកទាំងអស់គ្នាមកទស្សនារឿងថ្មីបែបអភិនិហារ ផ្សងព្រេងលាយឡំជាមួយកំប្លែង ........
រឿងរ៉ូមែនទិកសម្រាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ពីប្រទេសចិនវិញម្តងរឿង "អូននៅស្នេហ៍បងដូចថ្ងៃមុនទេ" ឬ "I Remember" ជារឿង........
ថ្ងៃឈប់សម្រាកខាងមុខនេះ សូមអញ្ជើញមកសើចសប្បាយជាមួយនឹងរឿង "សង្សារខ្ញុំមនុស្សយន្ត........