CamNews

ព័ត៌មានជាតិ 

ម្ចាស់វង់ភ្លេងពីរនាក់ ឪពុក កូន នៅស្រុកកោះធំ ត្រូវបានក្រុមក្មេង ស្ទាវវាយទ្រោមខ្លួន

កណ្តាល៖ ម្ចាស់វង់ភ្លេងពីរនាក់ ឪពុកកូន ត្រូវបានក្រុមក្មេង ស្ទាវវាយទ្រោមខ្លួន ខណៈដែលពួក គេខឹង សម្បារមិនព្រមបន្តលេង៥បទ ទៀតតាមការស្នើសុំ ដែលករណីនេះកើតឡើងនៅម៉ោង២២៖៤០នាទី ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោយ​មក​ម្ចាស់ ដើមការបីនាក់ឪពុកកូន ក្នុងនោះមានកូនកម្លោះផងនោះត្រូវបានឃាត់ខ្លួនដោយចោទថាពាក់ព័ន្ធ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីហិង្សានេះ កើតឡើងនៅផ្ទះឈ្មោះ ឡោ ផាត ភេទប្រុស អាយុ៥៩ ឆ្នាំ មានទីលំនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាផ្ទះការ ហើយជនរង គ្រោះ ពីនាក់ឪពុកកូនម្ចាស់វង់ភ្លេង ត្រូវបានបញ្ជូន មកព្យាបាលភ្លាមៗនៅភ្នំពេញ។

យោងតាមរបាយការណ៍របស់នគរបាលបន្ទាយដែក បានឲ្យដឹងថា នៅថ្ងៃយប់ថ្ងៃទី១៥ ខែវិច្ឆិកា លោក ឡោ ផាត បានរៀបអាពាហ៍ពិពាហ៍កូនប្រុស បង្កើតរបស់ខ្លួន ដោយបានជួលវង់តន្ត្រី របស់លោក លី ម៉េង មកប្រគុំនិងរាំ លេងកំសាន្ត រហូតដល់ម៉ោង២២និង៤០នាទី ម្ចាស់អកកេះក៍ប្រាប់ទៅម្ចាស់ដើមការថា ភ្លេង​ឈប់លេងហើយ និងសុំលុយថ្លៃជួល។

របាយការណ៍ដដែលបានបន្តទៀតថា ពេលនោះ ម្ចាស់ដើមការ និងភ្ញៀវមកចូលរួម សំណូពរម្ចាស់ភ្លេង ឲ្យលេងចំនួន៥បទ ទៀតតែម្ចាស់ភ្លេងមិនព្រម ដោយនិយាយថា បើចង់ឲ្យលេងទៀតទាល់តែថែមលុយ ឮដូចនេះម្ចាស់ដើមការ និងភ្ញៀវមកចូលរួម ក៍បានស្រែកហ៊ោ និងឌឺដងឲ្យម្ចាស់ភ្លេង ពេលនោះម្ចាស់ ភ្លេងខឹងក៍ដកអាវុធ កា៥៤បាញ់ឡើងទៅលើចំនួន២គ្រាប់ ផ្ទុះតែ១គ្រាប់ ពេលនោះកូនម្ចាស់ដើមការ ក៍ស្ទុះ ទៅចាប់​កដៃជាប់ និងដកហូតអាវុធ យកមកប្រគល់ឲ្យកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក ។

មន្រ្តីនគរបាលបានបន្តទៀតថា  ភ្លាមនោះម្ចាស់ភ្លេង ក៍បានដើរចេញពីរោងការ រួចក៍ត្រូវក្រុមក្មេងស្ទាវ ព្រួតវាយបណ្តាលឲ្យរងរបួស បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុក៏បានបញ្ជាក់ទៀតថា ក្រោយហេតុការណ៍នេះបន្តិច កម្លាំងសមត្ថកិច្ច ក៏បាន​ឡោម​ព័ទ្ធផ្ទះម្ចាស់ដើមការ ហើយភ្លាមៗនោះម្ចាស់ដើមការមិនហ៊ានចេញក្រៅនោះទេ ព្រោះ​យប់អាធ្រាត្រទៅហើយ បូករួមនិងមានការភ័យក្លាចផង តែទីបំផុតសមាជិកគ្រួសារបីនាក់ ត្រូវបានកម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួន ទី១.គឺលោក ឡោ ផាត ជាឪពុក ទី២.លោក ផាត គន្ធី អាយុ៣៤ឆ្នាំ ជាកូន ត្រូវជាមន្រ្តីនគរបាល​ឃុំបន្ទាយដែក និងទី៣.លោក ផាត សុគា អាយុ២១ឆ្នាំ ជាកូនកម្លោះ។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅក្នុងហេតុការបានឲ្យដឹងថា បីនាក់ឪពុកកូននេះ មិនពាក់ព័ន្ធនិងអំពើហិង្សា នោះទេ គឺជនរងគ្រោះទំាងពីរនាក់ឪពុកកូន ត្រូវបានក្រុមក្មេងស្ទាវវាយនៅក្រៅវង់ភ្លេង និងនៅក្រៅ ផ្ទះរបស់ ម្ចាស់ដើមការ ហើយកូនម្ចាស់ផ្ទះគ្រាន់តែដកហូតកំាភ្លើងទុក រួចប្រគល់ឲ្យនគរបាល មិនបានវាយតប់ ទៅលើកជនរងគ្រោះនោះទេ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល

Tags: Social News Cambodia PP