កំពង់ធំ ៖ យ៉ាងហោចណាស់ ស្ដ្រីវ័យចំ ណាស់អាយុ ៧៨ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង ៥នាក់ផ្សេងទៀត ក្នុងនោះមានស្ដ្រីម្នាក់ បានរងរបួសធ្ងន់ ដោយសារតែគ្រាប់បេ ៦៩ ឬបេ ៤១ ដែល សល់ពីសម័យសង្គ្រាម បានផ្ទុះឡើងកក្រើក ដី ក្រោយពីជនរងគ្រោះបានយកគ្រាប់បេ នេះ ទៅគោះនឹងគ្រែក្រោមផ្ទះ ខណៈដែល ពួកគេកំពុងផឹកទឹកត្នោតជូ ។
មេបញ្ជាការអាវុធហត្ថ ខេត្ដកំពង់ធំ លោកឧត្ដមសេនីយ៍ ហង្ស ថុល បានថ្លែង ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាម ទូរស័ព្ទថា ករណីផ្ទុះគ្រាប់បេ ៦៩ ខាងលើ នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ៧ និង៤០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នេះ ស្ថិតនៅភូមិ សំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ បណ្ដាលឱ្យជនរងគ្រោះម្នាក់ ជាស្ដ្រីវ័យ ៧៨ឆ្នាំ បានស្លាប់ភ្លាមៗនៅ ក្រោមផ្ទះ និង ៥នាក់ផ្សេងទៀត ក្នុងនោះ មានស្ដ្រីម្នាក់បានរងរបួសធ្ងន់ស្រាល ត្រូវ បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផង ដែរ ។
មេបញ្ជាការអាវុធហត្ថ ខេត្ដកំពង់ធំរូប នេះ បានបញ្ជាក់ទៀតថា ដើមហេតុដែលនាំ ឱ្យផ្ទុះបេ៦៩ ខាងលើនេះបានកើតឡើង ក្រោយពេលដែលជនរងគ្រោះ ជាម្ចាស់ផ្ទះ រើសគ្រាប់បេពីវាលស្រែ មកទុកក្រោមផ្ទះ លុះពេលព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៤ នេះ ពួកគេបាននាំគ្នាផឹកទឹកត្នោត ជូ ហើយក្រោយពីផឹកមានអាការៈស្រវឹង ស្រឿងៗផងនោះ បានយកគ្រាប់បែដែល ទុកនៅក្រោមគ្រែ គោះនឹងគ្រែធ្វើឱ្យផ្ទុះ កក្រើកដីតែម្ដង ។
យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីនគរ បាលមូលដ្ឋាន បានឱ្យដឹងថា ស្ដ្រីរងគ្រោះ ដែលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនោះ ឈ្មោះ ស៊ឹម តុម អាយុ ៧៨ឆ្នាំ ដោយឡែក ជនរងគ្រោះ ទាំង ៥នាក់ ដែលរងរបួសធ្ងន់ ស្រាលនោះ រួមមាន ទី១ ឈ្មោះ វ៉ន ភាព ភេទប្រុស អាយុ ៣០ឆ្នាំ ទី២ ឈ្មោះ ឈាន់ ចន ភេទស្រី អាយុ ៤២ឆ្នាំ ទី៣ ឈ្មោះ ឃាត ដា ភេទប្រុស អាយុ ៤២ឆ្នាំ ទី៤ ឈ្មោះ លី ឡុង ភេទប្រុស អាយុ ២៨ឆ្នាំ និងទី៥ ឈ្មោះ ស៊ាន ជឺម ភេទប្រុស អាយុ ៣២ឆ្នាំ ។ ជនរងគ្រោះទាំង ៥នាក់ដែល មានរងរបួសធ្ងន់ស្រាលនេះ ត្រូវបានប្រជា ពលរដ្ឋ សាច់ញាតិ និងកម្លាំងសមត្ថកិច្ចជួយ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បី ជួយសង្គ្រោះ ។
បើតាមមន្ដ្រីនគរបាល ប៉ុស្ដិ៍សានគរបាន បញ្ជាក់ឱ្យដឹងផងដែរថា កាលពី ៤-៥ថ្ងៃ មុន ជនរងគ្រោះម្នាក់ក្នុងចំណោមជនរង គ្រោះទាំង ៥នាក់ ដែលជាម្ចាស់ផ្ទះបានរើស គ្រាប់បេ ៦៩ ពីវាលស្រែរួចហើយរូបគេមិន បានរាយការណ៍ ជូនអាជ្ញាធរ ឬសមត្ថកិច្ច នោះឡើយ ពោលបានយកគ្រាប់បេ១គ្រាប់ នេះទុកនៅក្រោមគ្រែក្រោមផ្ទះ ។
មន្ដ្រីនគរបាលបានបន្ដថា លុះដល់ម៉ោង កើតហេតុ នាព្រឹកថ្ងៃដដែលនេះជនរងគ្រោះ ៤-៥ នាក់ នេះ បានទិញទឹកត្នោតជូយក មកផឹក ហើយពេលផឹកមាន អាការៈស្រវឹង ស្រឿងៗ ស្រាប់តែបុរសម្នាក់បានយកគ្រាប់ បេ ៦៩ ដែលដាក់នៅក្រោមគ្រែនោះមក គោះលើគ្រែ ធ្វើឱ្យផ្ទុះស្លាប់ស្ដ្រីវ័យចំណាស់ ម្នាក់ ដែលមិនដឹងអី ។ ក្រោយពីទទួលបាន ព័ត៌មានដ៏គួរឱ្យរន្ធត់នេះ កម្លាំងសមត្ថកិច្ច ចម្រុះ និងអាជ្ញាធរមូលដ្ឋានបានចុះទៅកាន់ កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយអន្ដរា គមន៍ ដឹកជនរង គ្រោះដែលរងរបួសទៅ កាន់មន្ទីរពេទ្យ ។ បច្ចុប្បន្នសពស្ដ្រីវ័យចំ ណាស់ ត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុម គ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។
ជាមួយគ្នានេះ អភិបាលរងខេត្ដកំពង់ធំ លោក គង់ វិមាន បានថ្លែងដោយអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ តាមមូលដ្ឋាន ប្រសិនបើរើសបាន ឬប្រទះឃើញគ្រាប់បេ គ្រាប់បែក ដែលសល់ពីសម័យសង្គ្រាម ហើយស្ថិតនៅតាមវាលស្រែ ឬក្នុងព្រៃនោះ មិនត្រូវប៉ះពាល់ជាដាច់ខាត ហើយរាយ ការណ៍ជាបន្ទាន់ជូនអាជ្ញាធរ និងសមត្ថ កិច្ច មូលដ្ឋាន ដើម្បីទាក់ទងទៅកម្លាំងស៊ីម៉ាស់ ចុះមកពិនិត្យមើល និងយកទៅកម្ទេច ចោលជៀសវាងគ្រោះថ្នាក់ដល់ជីវិតមនុស្ស សត្វ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល