ជាមួយចន្លោះសំរាប់ចតរថយន្ត ទូលាយជាងប្រវែងរថយន្តត្រឹមតែ ២៦ សង់ទីម៉ែត្រប៉ុណ្ណោះ
អ្នកបើករថយន្តដ៏ស្ទាត់ជំនាញលោក Ronny Wechselberger ជាជនជាតិអាល្លឺមង់ គឺជាអ្នក
បំបែកឯកត្តកម្មពិភពលោក ដោយធ្វើការចូលចតចំគោលដៅយ៉ាងឥតខ្ចោះ ។
ឯកត្តកម្មរបស់លោក Ronny Wechselberger, រឺហៅម្យ៉ាងទៀតថា �Ronny C-Rock� ត្រូវបាន
ធ្វើឡើងតាំងតែពីថ្ងៃទី ២ មេសា ២០១១ នៅឯទីក្រុង ប៊ែរឡាំង ក្នុងប្រទេស អាល្លឺម៉ង់ មកម្ល៉េះ
តែ Clip វីដេអូ ទើបតែបានធ្វើការបង្ហាញពេលថ្មីៗនេះ ។
ឯកត្តកម្មរបស់ Wechselberger នេះមិនយូរប៉ុន្មានក៏ត្រូវបាន អ្នកបើកបរដ៏ស្ទាត់ជំនាញផ្សេង
ទៀតជាជនជាតិ ចិន ឈ្មោះ Zhang Hua បានយកជ័យជំនះ ជាមួយចន្លោះនៃការចតរថយន្ត
ទូលាយជាងរថយន្តត្រឹមតែ ២៤ សង់ទីម៉ែត្រ ប៉ុណ្ណោះ ។
បច្ចុប្បន្ន Clip វីដេអូ ការបំបែកឯកត្តកម្មថ្មីរបស់ Zhang Hua មិនទាន់បានបញ្ចេញនៅឡើយ ៕
(ពី GuinnessWorldRecords & youtube,DT)
រដ្ឋា