CamNews

ព័ត៌មានជាតិ 

ខឹងប្រពន្ធ មិនកោស ខ្យល់ឲ្យ យកកៅអីវាយ កណ្តាលក្បាល បណ្តាល ឲ្យរបួសធ្ងន់ ត្រូវនគរបាល ចាប់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ ប្តីចិត្តអប្រិយម្នាក់ ត្រូវនគរបាល ស្រុកថ្មពួក ចាប់ខ្លួន យកទៅសួរនាំ ក្រោយពីបាន ធ្វើ សកម្មភាពយកកៅអី ឈើវាយលើប្រពន្ធ របស់ខ្លួនរហូតសន្លប់ និងរបួសធ្ងន់ចូល ពេទ្យទាំងល្ងាច នៅ ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយជ័យ ក្រោយសួរនាំនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ។

លោក សិទ្ធិ ឡោះ ស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹង ថា ជនសង្ស័យ ដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ អៀត វិចិត្រ ភេទប្រុស អាយុ២២ឆ្នាំ និងប្រពន្ធរងគ្រោះមានឈ្មោះ យ៉ាន់ សុវិញ ភេទស្រី អាយុ២០ឆ្នាំ ពួកគេទាំង០២នាក់រស់នៅ ភូមិឃុំកើតហេតុខាងលើ ។

លោកបានបន្តថា មុនចាប់ខ្លួនកាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិការ ឆ្នាំ២០១៣ ជនសង្ស័យបានប្រើអំពើ ហឹង្សា លើប្រពន្ធរបស់ខ្លួន ដោយការវាយដំ ទាត់ ធាក់ និងបានយកកៅអីវាយក្បាល ប្រពន្ធរហូតដល់ របួសធ្ងន់ និងសន្លប់នៅមួយកន្លែង រួចរត់គេចខ្លួន ក្រោយស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនជននេះ យកមកសួរ នាំទើបសារភាពថា ខ្លួនបានប្រព្រឺត្តដូច្នោះមែន ។ ក្រោយសួរនាំជនសង្ស័យ ត្រូវបានបញ្ជូន ទៅតុលាការ ចាត់ការតាមច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News